Kevin De Bruyneគ្រោងបន្តនៅជាមួយក្លឹប Man City

        កីឡាករឆ្នើម Kevin De Bruyneមានបំណងប្តេជ្ញានឹង​នៅលេងបន្ត​ជាមួយ​ក្លឹប Man City ទៀត បើទោះបីជា​ក្លឹបនេះ​ត្រូវ​ជាប់បម្រាម​មិន​ឲ្យ​លេងនៅ​ក្របខណ្ឌ​ CL ពីរ​ឆ្នាំ​ក៏ដោយ​។

        ក្លឹប City នឹង​ដឹងពីវាសនា​របស់​ខ្លួន​នៅពេល​ក្រុម​ប្រឹក្សាអាជ្ញាកណ្តាល​សម្រេចលើ​បណ្តឹងឧទ្ធរណ៍​របស់ខ្លួននៅថ្ងៃច័ន្ទនេះ ស្របពេល​បម្រាម​នេះ​អាចនឹង​ធ្វើ​ឲ្យ​ក្លឹបនេះ​ខាតបង់ប្រាក់អស់​​១៥០​លានផោន។

        ប៉ុន្តែ De Bruyne​ នឹង​បន្ត​អនាគត់របស់ខ្លួន​នៅ​ក្របខណ្ឌ EPL ​នេះហើយ​មិនទាន់​ចាកចេញ​ទៅឆ្ងាយ​នោះទេ។ កីឡាកររូបនេះនិង​ភរិយា Michele រំពឹងថា នឹង​មាន​កូន​ទី​៣នៅ​ឆ្នាំ​នេះ ហើយ​គ្រោងនឹង​រស់នៅ​តំបន់ North West នេះបន្តទៀត។

        គេរំពឹងថា ក្រុម City នឹង​ចាប់ផ្តើម​ចរចាកិច្ច​សន្យា​ថ្មី​ជាមួយ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ ដែល​នៅ​សល់​កិច្ច​សន្យា​លេង​៣ឆ្នាំ​ទៀត​។ បច្ចុប្បន្ន De Bruyne រកបាន​ប្រាក់ចំណូល ២៨០.០០០​ផោ​នក្នុងមួយសប្តាហ៍​។

        វាគឺជា​ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុម​របស់​លោក Pep Guardiola ដែល​ជួយ​ក្រុម​ឲ្យ​ប្រកួត​ស្មើ​នៅ​ក្របខណ្ឌ CL ​កាល​ពីថ្ងៃសុក្រ៕

adverise with khmeread