កោះតៃវ៉ាន់ស្តុកទុកមីស៊ីលច្រើនបំផុតលើលោកដើម្បីទប់ទល់នឹងចិនដីគោក

កោះតៃវ៉ាន់បានស្តុកទុកមីស៊ីលច្រើនសម្បើម ដែលតាមការប៉ាន់ស្មានមួយចំនួនគឺធំជាងគេបំផុតលើពិភពលោក បើគិតពីចំនួនក្នុងមួយឯកតានៃតំបន់។

ទោះបីជាក្រសួងការពារជាតិកោះនេះមិនចង់និយាយថាឃ្លាំងស្តុកនោះមានទំហំប៉ុនណាក៏ដោយ ក៏ប៉ុន្តែកាសែត China Times ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ បានដាក់ចំនួនមីស៊ីលសរុបជាង ៦.០០០ ដើម។

អាវុធទាំងនេះរួមមានមីស៊ីលផលិតនៅសហរដ្ឋអាមេរិកក៏ដូចជាមីស៊ីលរចនានិងផលិតក្នុងស្រុក។ ពួកវាក៏មានចាប់ពីមីស៊ីលបាញ់ពីលើអាកាស បាញ់ពីសមុទ្រ និង បាញ់ពីដីផងដែរ។

មីស៊ីលគឺជាធាតុសំខាន់នៃយុទ្ធសាស្ត្រការពាររបស់កោះតៃវ៉ាន់នៅចំពោះមុខការគំរាមកំហែងពីកងទ័ពរំដោះប្រជាជនចិនដែលមានទំហំធំជាងឆ្ងាយមេឃដី។ 

មីស៊ីលទិញពីអាមេរិករួមមានដូចជា Harpoon, Stinger និង AIM-9 Sidewinder ចំណែកមីស៊ីលផលិតនៅតៃវ៉ាន់មានដូចជា Hsiung Feng 1, Hsiung Feng 2, Hsiung Feng 3, Hsiung Feng 2E, Wan Chien, Tien Kung 1-3, Tien Chien 1-2 និង Yun Feng៕ ប្រភព៖ South China Morning Post

adverise with khmeread

អ្នកនឹងចូលចិត្ត