ចិនកំពុងជួបជំនន់ដ៏ធំមិនធ្លាប់មានតាំងពីឆ្នាំ ១៩៦១

ទឹកជំនន់ដ៏ធំបានវាយប្រហារខេត្តមួយចំនួននៅតាមដងទន្លេ Yangtze របស់ប្រទេសចិន ជាតំបន់ដែលទឹកភ្លៀងជញ្រ្ជុំខ្លាំង ហើយផ្លូវទឹកបានឡើងប្រៀបមាត់ច្រាំងឈានដល់កម្រិតខ្ពស់បំផុតទី២ ក្នុងកំណត់ត្រាក្នុងអំឡុងថ្ងៃទី១ ដល់ទី៧ ខែកក្កដាចាប់តាំងពីឆ្នាំ១៩៦១មក។

អាកាសធាតុអាក្រក់ខ្លាំងនៅទូទាំងប្រទេសក៏បានបង្ខំឱ្យតំបន់មួយចំនួនពន្យារពេលការប្រឡងចូលមហាវិទ្យាល័យជាតិសំខាន់ៗ ដែលត្រូវបានគេស្គាល់ជាភាសាចិនថា Gaokao។

អាងស្តុកទឹកសំខាន់មួយនៅភាគខាងកើតខេត្តជឺជាំង បានបើករាល់ផ្លូវបង្ហូរទឹកចំនួន ៩របស់ខ្លួនជាលើកដំបូង បន្ទាប់ពីកម្រិតនៃការគ្រប់គ្រងទឹកជំនន់បានឡើងហួសកម្រិត ដោយសារមានភ្លៀងធ្លាក់ខ្លាំង ហើយជំនន់បានបន្តហូរទៅតំបន់ខាងលើ គឺខេត្តអានហ៊ុយ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត