អង់គ្លេសគ្រាន់តែប្រកាសទណ្ឌកម្មភ្លាម កូរ៉េខាងជើងគំរាមវិញភ្លែត

ប្រទេសកូរ៉េខាងជើងបានព្រមានចក្រភពអង់គ្លេសថា ប្រទេសនេះនឹងត្រូវ "បង់គ្រប់តម្លៃទាំងអស់" បន្ទាប់ពីវិមាននាយករដ្ឋមន្រ្តីអង់គ្លេស Down Street បានដាក់ទណ្ឌកម្មប្រឆាំងនឹងរបបផ្តាច់ការរបស់កូរ៉េខាងជើង។

រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួននឹងចេញទណ្ឌកម្មប្រឆាំងនឹងក្រុមដែលពាក់ព័ន្ធនឹងកម្លាំងពលកម្មដោយបង្ខំ ការធ្វើទារុណកម្ម និងឃាតកម្មនៅក្នុងជំរំពន្ធនាគារកូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា "ចក្រភពអង់គ្លេស ដែលជាអាយ៉ងរបស់សហរដ្ឋអាមេរិក បានប្តេជ្ញាបង្ករឿង"។

ចំណាត់ការប្រឆាំងនឹងស្ថាប័នទាំងពីរ គឺក្រសួងការិយាល័យសន្តិសុខរដ្ឋលេខ៧ និងក្រសួងការិយាល័យកែប្រែសន្តិសុខ គឺជាផ្នែកនៃការដាក់ទណ្ឌកម្មដំបូងបំផុតក្រោមរបបសិទ្ធិមនុស្សពិភពលោកថ្មីរបស់អង់គ្លេស។

ការដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ី ២៥នាក់ និងជនជាតិអារ៉ាប់ប៊ីសាអូឌីត ២០នាក់ក៏ត្រូវបានប្រកាសផងដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត