ក្មេងប្រុសអង់គ្លេសម្នាក់ទទួលបានលិខិតសរសើរពីម្ចាស់ក្សត្រិយានី ក្រោយផ្ញើលំហាត់ឱ្យទង់ដោះស្រាយលេងៗដើម្បីកែអផ្សុកអំឡុងពេលបិទប្រទេស

Timothy Madders ទទួលបានលិខិតសសើរមួយពីម្ចាស់ក្សត្រិយានីអេលីហ្សាបេត បន្ទាប់ពីផ្ញើលំហាត់មួយទាក់ទងនឹងការស្វែងរកពាក្យដែលបង្កើតឡើងដោយក្មេងប្រុសនោះ ទៅទ្រង់ដើម្បីកម្សាន្តព្រះទ័យ អំឡុងពេលបិទប្រទេសគួរឱ្យធុញ។

Timothy និយាយថា "វាពិតជាសំខាន់ខ្លាំងណាស់ ហើយធ្វើឱ្យខ្ញុំសប្បាយចិត្ត ដែលទ្រង់ចូលចិត្តវា។ ទ្រង់ប្រហែលជាចង់ធ្វើឱ្យខ្លួនទ្រង់រវល់"។

ម្ដាយរបស់ Timothy និយាយថា កូនគាត់ព្រួយបារម្ភខ្លាចថា ម្ចាស់ក្សត្រិយ៍ និងអ្នកទ្រង់ដទៃទៀតមានព្រះទ័យសោកសៅ ឯកា និងធុញថប់ព្រះទ័យអំឡុងពេលបិទប្រទេស។

ហើយលិខិតសរសើរមួយរបស់ម្ចាស់ក្សត្រិយ៍ក៏បានផ្ញើមក Timothy ភ្ជាប់មកនូវពាក្យកោតសរសើរ និងអំណអរគុណ ដោយទ្រង់ចារលើលិខិតដោយផ្ទាល់៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត