adverise with khmeread Unnamed

កាប់​របួសធ្ងន់​ប្លន់​យក​ម៉ូតូ​សង់​២០១៦​មួយគ្រឿង​នៅ​ខណ្ឌចំការមន

     ភ្នំពេញ ៖ យុវជន​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​បន្ទាប់ពី​ក្រុមចោរ​ជាង​១០​នាក់​ប្រដាប់​ដោយ​ដាវ​សាម​រ៉ៃ​ធ្វើ​ការកាប់​ប្រហារ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​នៅតាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ជិត​មុខ​ក្រុមហ៊ុន Mobitel ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ​ខណ្ឌ​ចំកា​មន ​នា​ម៉ោង​ប្រមាណ​ជា ៣​ទៀបភ្លឺ​ថ្ងៃទី​១​ ខែមេសា ​ឆ្នាំ​២០១៦​នេះ​។ 

     បើតាម​សំដី​មិត្ត​ភ័ក្ត្រ​ជនរ​គ្រោះ​ដែល​ស្ថិតនៅក្នុង​ហេតុ​ការ​ណ៌​កាប់​ប្លន់​នោះបាន​ឲ្យ​ដឹងថា​មុន​កើត​ហេតុរូប​ខ្លួន​និង​មិត្ត​ភ​ក្រ​៣​នាក់​ទៀត​មាន​ទាំង​ជនរងគ្រោះ​ផង​នោះ​ជិះ​ម៉ូតូ​ពី​គ្រឿង ចេញពី​ហូប​បបរ​នៅ​ផ្សារ​ដើម​គរ រួច​ទៅលេង​នៅ​ម្តុំ​មាត់ទន្លេ ដោយ​ជិះ​តាមផ្លូវ ព្រះសីហនុ។ 

     លុះ​ជិះ​ដល់​កន្លែងកើតហេតុ​ក៏​លេចមុខ​ជនល្មើស​ជាង​១០​នាក់​ជិះ​ម៉ូតូ​៦​គ្រឿង​ប​ក្រ​ដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ​បានធ្វើ​ការកាប់​ប្រហារ​ជាច្រើន​ដាវ​មកលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ។ 

     បន្ទាប់ពី​ជនរងគ្រោះ​រងរបួស​ហើយ​ជនល្មើស​ក៏​លើក​ដណ្តើមយក​ម៉ូតូ​ហុងដា​សង់​២០១៦​ពណ៌​ខ្មៅ​មួយគ្រឿង​គ្មាន​ស្លាក​លេខ របស់​ជនរងគ្រោះ​ជិះ​គេច​ចេញពី​ន្លែ​ង​កើតហេតុ​បាត់​បន្សល់ទុក​តែ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​តែប៉ុណ្ណោះ។ 

     ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភ​ក្រ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នោះ​ឈ្មោះ មឿ​ន សុ​ខៈ​ស្នាក់នៅ​ម្តុំផ្សារ​សូ​ឡា ស្ថិត​ក្នុ​ង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

     គួររំលឹកថា តារាចម្រៀង​ម្នាក់​ត្រូវបាន​ក្រុមចោរ​២​នាក់​បាញ់​ឲ្យ​របួស​ធ្លាយ​ភ្លៅ​ឆ្វេង​ហើយ​ដណ្តើមយក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់ បន្ទាប់ពី​បាន​ដឹក​សង្សារ​ដើរលេង​នៅ​វិមានឯករាជ្យ​ហើយ​វិលត្រឡប់​ទៅផ្ទះ​វិញ។ 

      អំពើ​បាញ់ប្រហារ​ប្លន់​យក​ម៉ូតូ​ទាំង​ភ្នែក​ស្រស់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៥០​នាទី រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​លេខ​២១BI ក្រុម​២ ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ។ 

      ប៉ូលិស​មូលដ្ឋាន​និយាយថា ករណី​ប្លន់​ម៉ូតូ​បង្កឡើង​ដោយ​ជនល្មើស​២​នាក់​ស្លៀកពាក់​ស៊ីវិល​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ​C125​ ពណ៌​ខ្មៅ​មិនមាន​ស្លាក​លេខ ប្រើប្រាស់​អាវុធខ្លី​១​ដើម​មិន​ស្គាល់​ម៉ាក​ធ្វើ​សម្មភាព​បាញ់​ប្លន់​១​គ្រាប់​រួច​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។      
  
      ប៉ូលិស​បន្តថា  ជនរងគ្រោះ​ឈ្មោះ កែវ គឹម​សួរ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជា​តារាចម្រៀង​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ភូមិ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល របួស​ភ្លៅ​ឆ្វេង​ចំ​១​គ្រាប់​ធ្លាយ បញ្ចូនទៅ​ពេទ្យ​សូ​វៀត​។ បាត់បង់​ម៉ូតូ​១​គ្រឿង ម៉ាក DUK ពណ៌​ស ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-7903​។ 

      កែវ គឹម​សួរ បាន​និយាយប្រាប់​ប៉ូលិស​ថា ដំបូង​លោក​ដឹក​សង្សារ​ពី​វិមានឯករាជ្យ​មក​ផ្ទះ​វិញ​ដល់​ចំនុច​ខាងលើ ស្រាប់តែ​ត្រូវ​ជនល្មើស​ជិះ​មក​ឯប​ស្រែក​ឲ្យ​ឈប់​រួច​បើក​កាត់​ពីមុខ បន្ទាប់មក​ដក​កាំភ្លើង​បាញ់​ត្រូវ​គ្រាប់ ហើយ​ដណ្តើមយក​ម៉ូតូ​ជិះ​ទៅ​បាត់​តែម្តង​។ 

      រហូតមកទល់​ពេលនេះ សមត្ថកិច្ច​ពុំទាន់​បង្ក្រាបបាន​ករណី​ណាមួយ​នៅឡើយ ព្រោះ​កំពុង​ស្រាវជ្រាវ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់