ប្រពន្ធស្អប់បំផុតប្តីប្រមឹក ហើយរឹតតែខឹងពេលប្តីមកដល់ផ្ទះម៉ោង៣ទៀបភ្លឺ ប៉ុន្តែក្រោយឮសម្តីចុងក្រោយរបស់ប្តី...បើមិនស្លាប់ក៏ពិការដែរ

សំណើច ៖ លោកប្តីថ្ងៃនេះមកផ្ទះខុសម៉ោង ជាហេតុនាំឱ្យប្រពន្ធខឹងជាខ្លាំង ហើយនាងជាមនុស្សស្អប់បំផុតប្តីប្រមឹក ហើយទៅណាមកណាមិនប្រាប់នាងឱ្យដឹងមុន។ 

ទីបំផុតម៉ោង៣ទើបនាងប្រពន្ធឮសូរគោះទ្វារមុខផ្ទះ។ ហើយខណៈនាងកំពុងឈរសម្លក់សម្លឹងពីលើជណ្តើរ ប្តីនាងនៅខាងក្រោមឯណោះវិញកំពុងស្រវឹងឡើងជណ្តើរមិនរួច។ 

នាងប្រពន្ធសួរទៅប្តីទាំងក្តៅស្លឹកត្រចៀកថា​ "លោកប្តីឯងមានដឹងថាថ្មើរនេះម៉ោងប៉ុន្មានហើយទេ?!"។ 

ប្តីឆ្លើយយ៉ាងឡូយ "កុំរំភើបពេកអូនសម្លាញ់។ បងមកយឺតព្រោះរវល់ទិញអីវ៉ាន់មកផ្ទះ"។ 

ភ្លាមនោះភរិយាប្តូរឥរិយាបថ រួចចុះជណ្តើរទៅជួយគ្រាប្តីយ៉ាងលឿន ហើយសួរ "តើបងទិញអីមកផ្ទះ បងសម្លាញ់"។ 

ប្តីឆ្លើយយ៉ាងឡូយ "អូនឯងទៅបើកគូទឡានយកស្រាបៀរ៣កេះឱ្យបងផង បងលើកអត់រួចទេ...!!!"៕

adverise with khmeread

អ្នកនឹងចូលចិត្ត