ម៉ូតូនិងម៉ូតូបើកបុកគ្នារបួស២នាក់នៅកោះធំ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនិងម៉ូតូបណ្ដាលឱ្យរងរបួស ២ នាក់ មធ្យោបាយខូចខាតម៉ូតូធ្ងន់ ២ គ្រឿងកើតឡើងកាលពីថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧និង១០ នាទីយប់នៅលើកំណាត់ផ្លូវជាតិលេខ២១ ចំណុចខាងជើងព្រែកមេស្រុក (ទី ៥៥) ស្ថិតនៅក្នុងភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ដំបូងមាន ម៉ូតូម៉ាក យ៉ាម៉ាហា ពណ៌ក្រហមលាយសខ្មៅ អត់ស្លាកលេខ មានកញ្ចក់បើកបរមានទិសដៅពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ ) បើកបរដោយឈ្មោះ លាង ភារុន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរសន្តិសុខធនាគារស្ថាបនា មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានពាក់មួកសុវត្តិភាព (រងរបួសធ្ងន់បាក់ឆ្អឹងដងកាំបិតខាងឆ្វេង) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ។

លុះដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AH-5344 មានកញ្ចក់  បើកបរមានទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា រួចបត់ឆ្វេង ត្រឡប់ក្រោយបើកបរដោយឈ្មោះ សឿន ស៊ី ណាត ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល អត់ពាក់មួកសុវត្តិភាព រងរបួស ស្រាល កំពុងសម្រាកព្យាបាលនៅផ្ទះ។

តាមការសន្និដ្ឋានបឋមរបស់ប៉ូលិសថា ករណីនេះបង្កឡើងដោយអ្នកបើកបរ ម៉ូតូហុងដា សេ១២៥ ពាក់ស្លាកលេខ កណ្ដាល 1AH-5344 បត់ត្រឡប់ក្រោយមិនគោរពសិទ្ធិអាទិភាព។ ចំណែកអ្នកបើកបរម៉ូតូម៉ាកយ៉ាម៉ាហា បើកបរមានល្បឿនលឿនគ្រប់គ្រងល្បឿនមិនបានក៏បុកចំបំពង់ស៊ីម៉ាំង ចំហៀងខាងឆ្វេងផ្នែកខាងក្រោយម៉ូតូហុងដាសេ ១២៥តែម្ដង។

ករណីនេះកម្លាំងប៉ូលិសជំនាញ និង កម្លាំងប៉ូលិសប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចរាល់ ហើយយកមធ្យោបាយ ដែលពាក់ព័ន្ធមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកកោះធំដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread