ម៉ូតូ២គ្រឿងបើកបុកគ្នាស្លាប់ម្នាក់និងរបួសធ្ងន់២នាក់នៅអរិយក្សត្រ

កណ្តាល ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ ខូចម៉ូតូ២គ្រឿង កើតឡើងកាលពីថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីយប់នៅចំណុចមុខផ្ទះហិន ឡេង លើផ្លូវជាតិលេខ៣៨០ ស្ថិតនៅភូមិទួលមាសឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

ប៉ូលិសនិយាយថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA Wave C110 ពណ៌ក្រហម ពាក់ផ្លាកលេខកំពង់ចាម1J-0081(មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ អ៊ឹម ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតារាម ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តព្រៃវែង និងអ្នករួមដំណើរពីក្រោយម្នាក់ឈ្មោះ ឆេន ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅខេត្តស្វាយរៀង (ជនរងគ្រោះទាំង២នាក់របួសធ្ងន់ ត្រូវបានរថយន្តសាយម៉ុយដឹកយកទៅមន្ទីពេទ្យកាលម៉ែត) ម៉ូតូបើកក្នុងទិសដៅពីត្បូងមកជើង (ពីសារិកាកែវមកអរិយក្សត្រ) ។

លុះដល់ចំណុចខាងលើបានបើកជែងម៉ូតូមិនស្គាល់ម៉ាកខាងឆ្វេងដែលមានទិសដៅស្របគ្នា ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA Wave C100 ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1BU-9965 (ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ផាន់ សំណាង ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (ស្លាប់នៅនឹងកន្លែងកើតហេតុ ត្រូវបានប្រគល់សពជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី) និងអ្នករួមដំណើរម្នាក់ឈ្មោះ ឃឿន សុផល ភេទប្រុស អាយុ ២៧ ឆ្នាំមានទីលំនៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូបើកក្នុងទិសដៅជើងទៅត្បូង(បញ្រ្ចាស់ទិសគ្នា)។

មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ស្រុកដើម្បី​ចាត់ការតាមនីតិវិធី។ មូលហេតុមកពីអ្នកបើកម៉ូតូទាំងសងខាងបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕


 

adverise with khmeread