បង្ក្រាបទីតាំងជល់មាន់នៅព្រែកឯង,អ្នកលេងរត់អស់រឹបអូសបានម៉ូតូ៦គ្រឿង

ភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌច្បារអំពៅសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកឯង ចុះបង្រ្កាបជាក់ស្តែង ទីតាំងបើល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ក្នុងព្រៃចម្ការស្វាយ ដីឡូត៍គ្មានលេខ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នា ថ្ងៃទី១២ កក្កដា ឆ្នាំ២០២០ ម៉ោង១២ថ្ងៃត្រង់។

ប៉ូលិសនិយាយថា ការចុះបង្ក្រាបនេះអ្នកញៀននឹងល្បែងច្រើននាក់បាននាំគ្នារត់អស់។តែល្អម្យ៉ាងដែររឹបអូសបានវត្ថុតាងរួមមាន មាន់ជល់ ០២ក្បាល (រស់), កន្រ្តកដាក់មាន់២ និងម៉ូតូ០៦គ្រឿង។ វត្ថុតាងទាំងអស់បានរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread