នារីម្នាក់ដេកស្លាប់ដោយយកដងពូថៅញ៉ុកមាត់ ក្នុងខ្ទមសង្ស័យប្ដីជាអ្នកសម្លាប់

ភ្នំពេញ​ ៖​ នារីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងខ្ទម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់​ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រង់ចំណុចក្នុងខ្ទមសង់លើដីឡូត៍​ ភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

សមត្ថកិច្ចនិយាយថា សពនារីរងគ្រោះខាងលើ មិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ​ មានវ័យប្រហែល៣០ឆ្នាំ​ ស្នាក់នៅជាមួយប្ដី​ក្នុងខ្ទមត្រង់ចំណុចកើតហេតុ​ និងមានមុខរបររើសអេតចាយ​ជាមួយគ្នា​។ 

សមត្ថកិច្ចបានបន្តថា​ ក្រោយមន្ត្រីជំនាញបានកោសល្យវិច័យលើសាកសពជាង២ម៉ោង​ បានសន្និដ្ឋានថា​ ជនរងគ្រោះត្រូវ​បានគេសម្លាប់យកដងពូថៅញ៉ុកមាត់​បណ្ដាលឱ្យស្លាប់​ និង សង្ស័យជំហានដំបូង​ ជនដៃដល់អាចជាប្ដីជនរងគ្រោះតែម្ដង​។ 

ដោយសារជនរងគ្រោះគ្មានសាច់ញាតិ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនទៅខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ​ដើម្បីបូជាតាមប្រពៃណី​៕

adverise with khmeread