រថយន្ត Corolla បើកបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ជាច្រើនជុំ

ភ្នំពេញ ៖ រថយន្ត Corolla មួយគ្រឿងបើកបរដោយបុរសម្នាក់បើកក្នុងល្បឿនលឿនដូចហោះជ្រុលចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយរថយន្តវិញក្រឡាប់ជាច្រើនជុំនិងរងរបួសអ្នកបើកបររលាត់ដៃជើងរងរបួស កើតឡើងការពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩កែងផ្លូវលេខ៥២៨សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមសម្តីសន្តិសុខបានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញបុ​រសម្នាក់បើករថយន្តម៉ាក Corolla ពណ៌ស្ក មួយគ្រឿង ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ 2AF.3851 បើកតាមបណ្តោយផ្លូវលេខ២៨៩ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។

 លុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនមិនបង្អន់ល្បឿនក៏ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យខ្ទាតក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ខ្ទាតចេញទៅខាងឆ្វេងដៃចំណីផ្លូវម្ខាងទៀត។រីឯរថយន្តវិញក្រឡាប់ជាច្រើនជុំរងការខូចខាតផ្នែកខាងមុខរថយន្ត និងដាច់កង់អស់មួយ តែសំណាងល្អអ្នកបើករថយន្តរងរបួសស្រាល។ ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានយកឥវ៉ាន់ពីក្នុងរថយន្តហើយបានឡើងជិះរថយន្តមួយគ្រឿងទៀតចេញទៅបាត់។

សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុទាក់ទងទៅកាន់សមត្ថកិច្ចជំនាញមកស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមនីតិវិធីច្បាប់៕

adverise with khmeread