ផ្ទុះកូវីដ១៩ពេញបណ្ឌិត្យសភាយោធាឥណ្ឌូនេស៊ី

មន្រ្តីម្នាក់បាននិយាយថា មនុស្សជិត ១.៣០០ នាក់នៅបណ្ឌិត្យសភាយោធាឥណ្ឌូនេស៊ី បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ខណៈប្រទេសនេះកំពុងជួបឧបសគ្គក្នុងការគ្រប់គ្រងវីរុសរាតត្បាតមួយនេះ។ នេះយោងតាមបាងកកប៉ុស្តិ៍ផ្សាយកាលពីថ្ងៃអាទិត្យ។

សាលាបេក្ខជនមន្រ្តីយោធាឥណ្ឌូណេស៊ីនៅក្នុងខេត្តជ្វាខាងលិច ដែលមានប្រជាជនច្រើនបំផុត ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយមនុស្ស ៣០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានរោគសញ្ញាស្រាល។ នេះបើយោងតាមនាយសេនាធិការកងទ័ពឧត្តមសេនីយ៍ Andika Perkasa បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍។

គាត់បាននិយាយថា ក្នុងចំណោមអ្នកឆ្លងជំងឺចំនួន ១.២៨០នាក់មាន ៩៩១នាក់ជាកម្មាភិបាល ហើយអ្នកផ្សេងទៀតគឺជាបុគ្គលិក និងសមាជិកគ្រួសាររបស់ពួកគេ។ ភាគច្រើនមិនមានរោគសញ្ញាអ្វីឡើយ៕ 

adverise with khmeread