ជំនន់និងរអិលបាក់ដីសម្លាប់មនុស្ស ៤០ នាក់នៅនេប៉ាល់ ខណៈរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះ

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ទី១១កក្កដាថាភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗនិងការបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០ នាក់ និងរាប់ពាន់នាក់ផ្សេងទៀតត្រូវបង្ខំចិត្តរត់ចេញពីផ្ទះរបស់ពួកគេ។

អភិបាលស្រុក Myagdi លោក Gyan Nath Dhakal បាននិយាយថា មនុស្ស ២០ នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ១៣ នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងស្រុករបស់លោក ដែលមានចម្ងាយ ២០១ គីឡូម៉ែត្រពីភាគពាយព្យនៃរដ្ឋធានីកុដ្ឋម៉ាន់ឌូ កន្លែងដែលផ្ទះជាច្រើនត្រូវបានបំផ្លាញកាលពីថ្ងៃសុក្រ។

លោក Dhakal បាននិយាយថា "ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលបាត់ខ្លួននៅស្រុក Myagdi"។ លោកបានបន្ថែមថាមនុស្សចំនួន ៥០ នាក់ត្រូវបានជួយទៅកន្លែងសុវត្ថិភាពដោយប្រើឧទ្ធម្ភាគចក្រ។ លោកបាននិយាយថា "មនុស្ស ១១ នាក់ដែលបានរងរបួសក្នុងការរអិលបាក់ដីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ"។

មន្ត្រីរដ្ឋាភិបាលទី ២ នៅក្នុងទីក្រុងទេសចរណ៍ Pokhara បាននិយាយថា នៅក្នុងស្រុកជិតខាង Kaski មនុស្ស ៧ នាក់ក៏ត្រូវបានសម្លាប់ដោយទឹកជំនន់ដែរ៕ ប្រភព៖ Daily Mail

 

adverise with khmeread