ភ្លើងឆេះនាវាចម្បាំងអាមេរិកនៅទីក្រុង San Diego ខណៈប្រេង១លានហ្គាឡុងនិងគ្រាប់ជាច្រើនលើនោះអាចនឹងផ្ទុះ

ក្រុមពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងអគ្គីភ័យដែលមានកម្រិតអាសន្នទី៣ ដែលគំរាមពន្លិចនាវាកងទ័ពជើងទឹក USS Bonhomme Richard ដែលបានចូលចតនៅទីក្រុង San Diego ដោយមានផ្ទុកប្រេងឥន្ធនៈប្រហែល ១ លានហ្គាឡុង និងគ្រាប់រំសេវសំខាន់ៗជាច្រើន។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអាទិត្យទី១២កក្កដា។

យ៉ាងហោចណាស់មនុស្សចំនួន ២១ នាក់រួមទាំងនាវិក ១៧ នាក់និងជនស៊ីវិល ៤ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយរងរបួសស្រាលកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានអគ្គិភ័យយ៉ាងខ្លាំង និងការផ្ទុះនៅលើនាវាកងទ័ពជើងទឹកនៅឯមូលដ្ឋានកងទ័ពជើងទឹក San Diego ដែលបានបញ្ជូនផ្សែងនិងផេះពាសពេញមេឃ។

ឧត្តមនាវីឯក Philip Sobeck បាននិយាយថា អ្នករងរបួសទាំងអស់ត្រូវបានចុះបញ្ជីក្នុងស្ថានភាពមានស្ថិរភាព។

កងទ័ពជើងទឹកអាមេរិកបានប្រាប់ CNN ក្នុងសេចក្តីថ្លែងការណ៍មួយថា "អ្នកបើកនាវា ១៧ នាក់និងជនស៊ីវិល ៤ នាក់កំពុងត្រូវបានទទួលការព្យាបាលដោយសារគ្រោះថ្នាក់មិនដល់អាយុជីវិតនៅមន្ទីរពេទ្យក្នុងតំបន់"។

នាយកដ្ឋានសង្គ្រោះនិងពន្លត់អគ្គីភ័យបាននិយាយថាក្រុមពន្លត់អគ្គិភ័យនិងក្រុមជួយសង្គ្រោះកំពុងស្ថិតនៅកន្លែងកើតហេតុឆ្លើយតបទៅនឹងអគ្គិភ័យដែលមានកម្រិតអាសន្នទី៣ នៅលើនាវា USS Bonhomme Richard (LHD 6) បន្ទាប់ពីអគ្គីភ័យបានឆាបឆេះឡើងនៅប្រហែលម៉ោង ៨ និង ៥១ នាទីព្រឹក។

នាវិកនិងនាយទាហានប្រមាណ ២០០ នាក់បានស្ថិតនៅលើនាវាប្រវែង ២៥៦ម៉ែត្រកាលពីព្រឹកថ្ងៃអាទិត្យ។ ហើយ San Diego គឺជាជម្រកនៃចំណតកប៉ាល់ធំៗ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត