ឡានក្រុងបើកធ្លាក់ទឹកនៅចិនថ្ងៃមុនសម្លាប់មនុស្ស២១នាក់ ជាសកម្មភាពសងសឹករបស់អ្នកបើកបរចំពោះរដ្ឋាភិបាល ដែលមានផែនការវាយកម្ទេចផ្ទះរបស់ខ្លួន

ប៉ូលិសនិយាយថា អ្នកបើកឡានក្រុងម្នាក់បើកឡានធ្លាក់ចេញពីផ្លូវទៅក្នុងអាងស្តុកទឹកមួយនៅភាគខាងត្បូងប្រទេសចិនកាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សចំនួន២១នាក់នៅលើរថយន្ត គឺជាសកម្មភាពសងសឹកប្រឆាំងនឹងសង្គមជុំវិញការវាយកម្ទេចអតីតផ្ទះរបស់គាត់ដោយរដ្ឋាភិបាល។

អាជ្ញាធរសន្តិសុខសាធារណៈនៅទីក្រុង Anshun ខេត្ត Guizhou បាននិយាយថាអ្នកបើកបរអាយុ ៥២ ឆ្នាំដែលត្រូវបានគេស្គាល់ឈ្មោះត្រកូលថា Zhang បានទៅមើលផ្ទះនោះកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍មុន។

លោក Zhang មានសិទ្ធិជួលជាអចិន្ត្រៃយ៍លើគេហដ្ឋានដែលជាកម្មសិទ្ធិរបស់អាជ្ញាធរមូលដ្ឋាន ប៉ុន្តែសំណង់នេះត្រូវបានគេកំណត់ថាត្រូវកម្ទេចចោលដែលជាផ្នែកមួយនៃ "ផែនការអភិវឌ្ឍទីក្រុងរឹងមាំ" ។

ប៉ូលិសបាននិយាយថាគាត់បានទូរស័ព្ទទៅកាន់លេខទូរស័ព្ទសម្រាប់ពេលមានគ្រាអាសន្នរបស់រដ្ឋាភិបាលដើម្បីត្អូញត្អែរថា គេហដ្ឋានរបស់គាត់មិនគួរត្រូវបានបំផ្លាញចោល មុនពេលគាត់ត្រូវបានគេផ្តល់សិទ្ធិឱ្យផ្ទះថ្មីនោះទេ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ប៉ូលិសនិយាយថា Zhang បន្ទាប់មកបានទិញស្រាផឹកនៅម៉ោងប្រហែល ៩ ដោយច្រកវាចូលក្នុងដបទឹក និងបានទៅធ្វើការនៅក្រុមហ៊ុនរថយន្តក្រុងវិញ។

នៅម៉ោង ១១ និង៣៩នាទី គាត់បានតេទៅមិត្តស្រីរបស់គាត់ដោយសម្ដែងភាពឡកឡើយ និងទុទិដ្ឋិនិយម មុនពេលចូលទៅធ្វើការវិញនៅម៉ោង ១១និង៤៧នាទី។

គាត់ចាប់ផ្ដើមបើករថយន្ត និងម៉ោងប្រហែល ១២ និង០៩នាទីបានផឹកស្រានៅចំណតមួយកន្លែង ខណៈដែលអ្នកដំណើរកំពុងឡើងរថយន្តក្រុង។ ហើយ ៣នាទីក្រោយមកគាត់បានបត់ឆ្វេងដោយឆ្លងកាត់ផ្លូវចំនួន ៥ ដោយបើកឡានក្រុងចេញពីផ្លូវចូលទៅក្នុងអាងទឹកក្នុងតំបន់នោះតែម្ដង។

យ៉ាងហោចណាស់មានសិស្សចំនួន ១២ នាក់ដែលទើបតែបញ្ចប់ការប្រលងចូលមហាវិទ្យាល័យជាតិស្ថិតនៅព្រឹកនោះបាននៅលើរថយន្ត ដែលក្នុងនោះមាន ៥ នាក់បានស្លាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត