ស្ត្រីវ័យក្មេងម្នាក់ត្រូវគេបាញ់ស្លាប់នៅចំពោះមុខគូដណ្តឹង ក្រោយស្រែកថា "ជីវិតទាំងអស់សុទ្ធតែសំខាន់" នៅចំពោះមុខបាតុករនៃចលនា Black Lives Matter

ស្ត្រីវ័យក្មេងមកពីរដ្ឋ Indiana មួយរូប ត្រូវបានគេបាញ់សម្លាប់នៅចំពោះមុខគូដណ្តឹងរបស់នាង បន្ទាប់ពីនាងបានប្រាប់ទៅក្រុមគាំទ្រចលនា Black Lives Matter ថា "ជីវិតទាំងអស់សុទ្ធតែសំខាន់" កាលពីដើមខែកក្កដានេះ។ នេះបើយោងតាមវេបសាយ DailyMail ចេញផ្សាយកាលពីថ្ងៃអាទិត្យទី១២កក្កដា។

Jessica Doty Whitaker វ័យ ២៤ឆ្នាំ កំពុងដើរលេងជាមួយនឹងគូដណ្តឹងរបស់នាង ឈ្មោះ Jose Ramirez និងមិត្តពីរនាក់ផ្សេងទៀតនៅជិតប្រឡាយ Indianapolis Canal Walk នៅអំឡុងម៉ោងបីយប់ កាលពីថ្ងៃទី៥ ខែកក្កដា។

លោក Ramirez និយាយថា ពួកគេទាំងបួនកំពុងដើរលេង ពេលដែលម្នាក់ក្នុងចំណោមពួកគេបានប្រើប្រាស់ពាក់ N-word (Nigga ឬអាខ្មៅ)។ នេះបើយោងតាមវេបសាយ Fox 59។

ប៉ុន្តែមនុស្សមួយក្រុមដែលនៅក្បែរនោះ ដែលមានបុរសបួននាក់ និងស្ត្រីម្នាក់បានជំទាស់នឹងការស្តាប់ឮឃ្លានេះ ហើយបានប្រឈមមុខដាក់គ្នា។

ក្នុងអំឡុងពេលឈ្លោះប្រកែកគ្នា ក្រុមបុគ្គលដែលអាក់អន់ចិត្ត បានស្រែកថា ​"Black Lives Matter" ដែលទាំងនាង Whitaker ឬមិត្តរបស់នាងផ្សេងទៀតបានឆ្លើយតបថា "All Lives Matter" (ជីវិតទាំងអស់សុទ្ធតែសំខាន់)។

លោក Ramirez បាននិយាយថា ក្រុមទាំងពីរមានកាំភ្លើងកាន់រៀងៗខ្លួន ប៉ុន្តែទីបំផុតបានជជែកគ្នាពីបញ្ហានេះ ដោយចាប់ដៃគ្នា ហើយដើរចេញពីគ្នា។ លោក Ramirez បាននិយាយថា "វាបានបញ្ចប់ ហើយពួកគេបានឡើងភ្នំ និងទុកឱ្យយើងគិត ប៉ុន្តែពួកគេបានអង្គុយនៅ St. Clair រង់ចាំពួកយើងដើរទៅក្រោមស្ពាន ហើយនោះគឺពេលដែលនាងត្រូវបានគេបាញ់ស្លាប់"។

ជនសង្ស័យម្នាក់បានចាប់ផ្តើមបាញ់ចេញពីស្ពានក្បែរនោះ ហើយបានរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ។

Whitaker ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ដែលនាងបានរងរបួសធ្ងន់ និងត្រូវបានប្រកាសស្លាប់។ មុនពេលនាងទទួលមរណភាព Whitaker គឺជាគិលានុបដ្ឋាយិកានៅមណ្ឌលចាស់ជរា ដែលគ្រោងនឹងចូលរៀននៅខែសីហា និងរៀបការនៅឆ្នាំក្រោយ។ នាងបានស្លាប់ចោលកូនប្រុសអាយុ ៣ឆ្នាំមួយរូបឈ្មោះ Greyson។

Whitaker គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកស្លាប់បីនាក់នៅតាមប្រឡាយដដែលនេះកាលពីសប្តាហ៍មុន ហើយជាជនរងគ្រោះម្នាក់ក្នុងចំណោមករណីជាច្រើនទៀត ដែលបានកើតឡើងនៅក្នុងដៃនៃអំពើហិង្សាដោយកាំភ្លើងកាលពីថ្ងៃទី៤ ខែកក្កដា ជាថ្ងៃបុណ្យ​ឯករាជ្យជាតិអាមេរិក៕


 

adverise with khmeread