adverise with khmeread 1

​ពិត​ជាមាន​តួអង្គ 007 ស្រី​មែន​? តារា​ស្រី​ប្រចាំ​កម្មវិធី Broadchurch ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុងការ​ជំនួស​តំណែង Daniel Craig

​    ​ស្ថិតនៅក្នុង​ខែមេសា​ដែលជា​រដូវ​បុណ្យ "April Fools' Day" ដ៏​ចម្លែក​ខុសគេ​នៅក្នុង​ថ្ងៃទី​មួយ​នេះ រឿង​ប្លែកៗ​ប្រាកដ​ជាមាន​ជា​បន្តបន្ទាប់​ដោយ​មិនអាច​ស្មានដឹង​ជាមុន​នោះឡើយ​។​

​    ​អត្ត​ញ្ញាណ​នៃ​ឈ្មោះ Bond "Jame Bond"... នឹង​ប្រែ​ក្លាយទៅជា Jane Bond ។ តារា​ទូរទស្សន៍​ប្រចាំ​កម្មវិធី Broadchurch នាង Olivia Colman គឺ​កំពុង​ត្រៀមខ្លួន​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ដោយ​ក្លាយខ្លួន​ទៅជា​តួអង្គ 007 ស្រី​ដំបូង​គេ​បំផុត​។​

​    ​យោងតាម​គេហទំព័រ Daily Mail ហ៊ាន​អះអាង​អំពី​រឿងនេះ​ទាំងស្រុង​ថា អ្នកស្រី Colman វ័យ ៤២​ឆ្នាំ​រូបនេះ​នឹង​ឆក់យក​តំណែង​ពី Daniel Craig សម្រាប់​ខ្សែភាពយន្ត​បន្ទាប់ ខណៈ​អំឡុងពេល​បច្ចុប្បន្ននេះ​ប្រិយមិត្ត​មួយចំនួន​ក៏បាន​ជ្រាប​ច្បាស់​ថា​តួអង្គ Bond លើក​ទី ២៥ កំពុង​ស្ថិតនៅ​ក្នុងការ​ច​ចារ​ស្វែងរក​តួអង្គ​ថ្មី​ទាំង​ស្រពិចស្រពិល ហើយ​រឿងនេះ​ក៏​កំពុង​បញ្ឆេះ​កំហឹង​ទៅដល់​បណ្តា​អ្នកគាំទ្រ​ផ្កាប់មុខ​ជាមួយ​ខ្សែភាពយន្ត​មួយ​នេះ​ផងដែរ​។​

​    ​នាង​ប្រហែលជា​បានឈ្នះ​តំណែង​មួយ​នេះ​បន្ទាប់ពី​នាង​បានផ្តល់​ចំណាប់អារម្មណ៍​ដ៏​ពិសេស​មួយ​ទៅដល់​អ្នក​ផលិត​ខ្សែភាពយន្ត​លោក Barbara Broccoli ជាមួយនឹង​រូបភាព​ចារនារី​របស់​នាង​នៅក្នុង​កម្មវិធី​ទូរទស្សន៍ BBC1 ដែល​បាន​បញ្ចា​ប់​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់