Man Utd ជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Federico Chiesa របស់ក្លឹប Fiorentina

តាមព័ត៌មានថា លោក Ole Gunnar Solskjaer ជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Federico Chiesa របស់ក្លឹប Fiorentina ប៉ុន្តែកីឡាករវ័យ២២ឆ្នាំរូបនេះនឹងត្រូវការការបញ្ចុះបញ្ចូលបន្ថែមទៀតដើម្បីចាកចេញពីក្របខណ្ឌ Serie A ។

 តាមព័ត៌មានថា ក្លឹបទាំងពីរជិតសម្រេចកិច្ចព្រមព្រៀងដែលមានទឹកប្រាក់៥០ លានផោន ប៉ុន្តែនៅមានភាពមន្ទិលខ្លះនៅខាងភាគីរបស់ Federico អំពីលទ្ធភាពផ្ទេរមកកាន់ក្របខណ្ឌ EPL។

លោក Solskjaer ចង់ពង្រឹងតំបន់ស្លាបស្តាំ ស្របពេលក្លឹបនេះចាត់ទុក Jadon Sancho គឺជាគោលដៅចម្បងរបស់ខ្លួនផងដែរ។ ប៉ុន្តែស្របពេលក្លឹប Dortmund នៅតែរក្សាតម្លៃប្រហែល ១០០ លានផោនសម្រាប់ Sancho នោះកិច្ចព្រមព្រៀងនេះហាក់ដូចជានៅមិនទាន់អាចសម្រេចឆាប់ៗនេះបានទេ ដោយ​សារតែវិបត្តិវីរុសកូរ៉ូណា។

ចាប់តាំងពីបានបង្ហាញមុខក្នុងក្រុមជម្រើសដំបូងកាលពីឆ្នាំ ២០១៦ Federico ហាក់ដូចជាមានឈ្មោះបោះសំឡេង ហើយទំំនងជាមានតម្លៃពី ៥០ ទៅ៦០លានផោន។

Federico ត្រូវបានគេចាត់ទុកថា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមបំផុតនៅក្នុងចំណោមកីឡាករយុវជនឆ្នើមៗ ហើយនឹងក្លាយជាផ្នែកមួយនៃក្រុមនេះសម្រាប់ការប្រកួតនៅក្របខណ្ឌ CL នៅរដូវកាលក្រោយ។

Federico រកបាន៧គ្រាប់សម្រាប់ក្រុម Fiorentina នៅរដូវកាល នេះ ហើយកីឡាកររូបនេះអាចលេងជាខ្សែបម្រើស្លាបក៏បាននិងតំណែងប្រយុទ្ធក៏បាន៕

adverise with khmeread