ក្មេងប្រុសអាយុ១២ឆ្នាំឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន ដោយសារបង្ហោះសារប្រមាថបែបរើសអើងពូជសាសន៍ចំពោះកីឡាករ Wilfried Zaha

        អ្នកគាំទ្រវ័យក្មេង​អាយុ​១២​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ បន្ទាប់ពីកីឡាករ ​ Wilfried Zaha បានបង្ហើបប្រាប់ពីការ​ប្រមាថ​បែបរើសអើសជាតិសាន៍​នៅ​មុន​ជំនួប​រវាងក្រុម Crystal Palace និងក្រុម Aston Villa កាល​ពីថ្ងៃអាទិត្យ។

        កីឡាករ​សញ្ជាតិកូឌីវ័រ​រូបនេះ​បាន​បង្ហោះសារនៅលើ Instagram ដល់​អ្នក​តាមដានមួយលាននាក់របស់ខ្លួន។ នៅ​ក្នុងការ​ឆ្លើយ​តបខមិន មាន​សារពីរ​ដែល​ Zaha​ ត្រូវ​បាន​គេប្រាប់ថា កុំឲ្យ​ទាត់បញ្ចូលទី​នៅក្នុងជំនួប​នេះ ព្រោះអ្នក​ជាជនជាតិស្បែកខ្មៅ ហើយ​សារនោះបានបន្ថែមថា “ខ្ញុំនឹង​ទៅផ្ទះរបស់អ្នក​ហើយស្លៀកពាក់ដូចជា​ខ្មោច”។

        មាន​ការ​អះអាងថា ប៉ូលិសនៅតំបន់ West Midlands បាន​ឃាត់ខ្លួន​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​ពីតំបន់ Solihull ជាផ្នែកនៃការស៊ើបអង្កេត។ ក្របខណ្ឌ​ EPL ​គ្រោងនឹង​ពិនិត្យមើលឧប្បត្តិហេតុនេះ ជាផ្នែកនៃការ​ទប់ស្កាត់ការ​ប្រមាថបែបរើសអើងពូជសាសន៍៕

adverise with khmeread