ចាប់បានហើយ ប្ដីដែលសម្លាប់ប្រពន្ធកាលពី២ថ្ងៃមុនលើដីឡូតិ៍មួយកន្លែងនៅស្ទឹងមានជ័យទី១​

ភ្នំពេញ ៖ ជនសង្ស័យដែលបានធ្វើសកម្មភាពសម្លាប់ប្រពន្ធខ្លួនឯងកាលពី២ថ្ងៃមុន នៅលើដីឡូតិ៍មួយកន្លែងក្នុងខណ្ឌមានជ័យនោះ ឥឡូវត្រូវបានប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ឃាត់ខ្លួននៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ កែវ វណ្ណៈ (ហៅ ណាក់) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងរោងដីឡូត៍គ្មានលេខ ភូមិទ្រា សង្កាត់ស្ទឹងមានជយ័ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់សង្ស័យប្រព្រឹត្តអំពើឃាតកម្មដោយយកដងពូថៅញ៉ុកមាត់ប្រពន្ធបណ្តាលឱ្យស្លាប់កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នៅចំណុចក្នុងរោងដីឡូត៍។

សូមបញ្ជាក់ថា នារីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧យប់​ ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រង់ចំណុចក្នុងខ្ទមក្រណាត់សង់លើដីឡូត៍​គេ ភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ សពនារីរងគ្រោះ មិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ​ មានវ័យប្រហែល៣០ឆ្នាំ​ គ្មានសាច់ញាតិ ស្នាក់អាស្រ័យជាមួយប្ដី​ និងមានមុខរបរ រើសអេតចាយ​ជាមួយគ្នា​។ ខណៈពេលនេះសមត្ថកិច្ចកំពុងសាកសួរយកចម្លើយ៕


 

adverise with khmeread