តក់ស្លុតមួយយន្តហោះ ត្រូវចុះចតបន្ទាន់នៅទីក្រុង Seattle ក្រោយបុរសម្នាក់គំរាមសម្លាប់មួយយន្តហោះ បើមិនជឿថាព្រះយ៉េស៊ូមានសម្បុរខ្មៅ

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska ត្រូវបានបង្ខំចិត្តចុះចតជាបន្ទាន់នៅទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីអ្នកដំណើរម្នាក់បានគំរាមសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។

វីដេអូបង្ហាញបុរសពាក់ម៉ាស់ម្នាក់ដើរចុះឡើងនៅលើយន្តហោះជើងហោះហើរលេខ ៤២២ ដែលមានគោលដៅចុះចតនៅព្រលានយន្តហោះ Chicago O' Hare បានស្រែកថា "យើងនឹងសម្លាប់អ្នករាល់គ្នានៅលើយន្តហោនេះ ដរាបណាអ្នកទាំងអស់គ្នាត្រូវទទួលស្គាល់ថា ព្រះយ៉េស៊ូគឺជាបុរសស្បែកខ្មៅ"។

ខណៈដែលគាត់ដើរឆ្លងកាត់អ្នកដំណើរដ៏តក់ស្លុតទាំងនោះ គាត់បានស្រែកថា "ទទួលស្គាល់រឿងនេះទៅ" និង "ត្រូវស្លាប់ដើម្បីព្រះយេស៊ូឱ្យច្រើនដង"។

យោងតាមក្រុមហ៊ុនអាកាសចរណ៍ Alaska ជើងហោះហើរបានចាប់ផ្តើមនៅម៉ោងប្រហែល ១១ និង ១៥ នាទីរសៀលពីអាកាសយានដ្ឋាន Seattle-Tacoma ហើយឧបទ្ទវហេតុបានចាប់ផ្តើមឡើងនៅ ២០ នាទីក្រោយ។

មានអ្នកដំណើរ ៣នាក់រួមមានមន្ត្រីការអនុវត្ត​​ច្បាប់ម្នាក់ និងអ្នកដំណើរពីរនាក់ធ្វើការបង្ក្រាបបុរសនោះ ហើយគ្មាននរណាម្នាក់រងរបួសក្នុងឧបទ្ទវហេតុនេះនោះទេ៕ ប្រភព៖ Daily Mail

 

adverise with khmeread