adverise with khmeread 7ff84743 33a9 44e2 b746 86d5e9b42b83

ប្រជាពលរដ្ឋម្នាក់​ស្លាប់ក្នុង​ហេតុការណ៍​បាក់​រណ្តៅ​រ៉ែ​មាស នៅ​ស្រុក​ភ្នំព្រឹក

     បាត់ដំបង ៖ សព​បុរសវ័យ​ចំណាស់​ម្នាក់ ត្រូវបាន​យកចេញ​ពីរ​ណ្តៅ​រ៉ែ​មាស បន្ទាប់ពីពួកគេ​បាននាំគ្នា​ចុះទៅ​ក្នុង​រណ្តៅ​ដើម្បី​រុករក​រ៉ែ​មាស  ក្នុង​តំបន់ហាមឃាត់​របស់​អង្គភាព​ជំនាញ ក៏​បាក់​ដី​សង្កត់​ស្លាប់​តែម្តង។​

     គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ប្រមាណ​ជា ម៉ោង​១២​ និង​៣០​នាទី រំលង​អា​ធ្រា​ត្រឈានចូល​ថ្ងៃទី​១ ខែមេសា​នេះមាន​ប្រជាពលរដ្ឋចំនួន​៤​នាក់  ដែល​រស់នៅ​ភូមិ​អូរ​ល្ហុង ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាននាំគ្នា​រុក​ព្រៃ​ចូលទៅ​កាន់​តំបន់​រុករក​រ៉ែ​មាស ដែលមាន​ទីតាំង​ទល់មុខ នឹង​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

      ប្រភព​បាន​ឲ្យ​ដឹងថា ក្នុងការ​រុករក​នេះ ពួកគេ​បានចាប់ផ្តើម​ចុះទៅ​ក្នុង​រណ្តៅ​ចាស់​ដែល​ត្រូវគេ​បោះបង់ ដើម្បី​ធ្វើការ​គាស់កកាយ​យក​រ៉ែ​មាស​ចេញពី​រណ្តៅ។ ពេលនោះ​ជនរងគ្រោះ ឈ្មោះ នួន ទ្រា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្ហុង ជា​អ្នក​ចុះទៅ​ក្នុង​បាត​រណ្តៅ ដែលមាន​ជម្រៅ​ជ្រៅ​បង្គួរ។​

       មួយសន្ទុះ​ក្រោយមក​ក៏​មានការ​ឆោឡោឡើង ដោយសារតែ​រណ្តៅ​ដែល​ជនរងគ្រោះ​កំពុង​ចុះ​នោះបាន បាក់​ដី​យ៉ាង​ធំ​សង្កត់​ទៅលើ​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ​ក្នុង​បាត​រណ្តៅ​ធ្វើ​ឲ្យ​មានការ​ថប់ដង្ហើម​ស្លាប់​ភ្លាមៗ​។​

       ក្រោយមក​ក្រុម​បក្ខពួក​ដែល​នៅ​សេសសល់ ចំនួន​៣​នាក់ បាន​ខំប្រឹងប្រែង​ជួយ​ជីក​កកាយ​ដើម្បី​ទាញយក​ជនរងគ្រោះ​ឲ្យ​ចេញ​ផុតពី​បា​រណ្តៅ​ប៉ុន្តែ ​ពួកគេ​មិនអាច​ទាញយក​បានឡើយ គឺ​រហូតដល់​ព្រឹក​ទើប​យកស​ពបាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់