adverise with khmeread 0e0ec963 7f3d 432c a18f 2397789982c6

ធ្លាយ​ធុង​ហ្គាស​ឆាបឆេះ​ម៉ូតូ​ចំនួន​២​គ្រឿង​

     ភ្នំពេញ ៖ ម៉ូតូ​ចំនួន​២​គ្រឿង​ត្រូវបាន​ឆេះ​ស្ទើរ​ទាំងស្រុង​ដោយសារ​ធ្លាយ​ធុង​ហ្គាស​នៅ​នៅផ្ទះ​លេខ​២៣៤ ផ្លូវ​១៩២ ភូមិ​១២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក កាលពី​ព្រឹក​ម៉ោង​៩​និង​១០​នាទី ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦​។​

     សាក្សី​បាន​ឲ្យ​ដឹងថា​មាន​ភ្ញៀវ​ជាច្រើន​រងចាំ​ទទួលទាន​គុយទាវ​និង​បាន​ចាក​ចេញទៅ​សល់​តែ​៣​ទៅ​៤​តុ​ស្រាប់​តែមាន​ភ្លើង​ឆេះឆាប​ដល់​ម៉ូតូ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​និង​ជាង​ជួសជុល​រថយន្ត​នៅក្បែរនោះ  យក​បំពង់​ពន្លត់អគ្គីភ័យ​ជួយ​បាញ់​ពន្លត់​ទាន់ពេល​មិន​បង្ក​ឲ្យ​រងគ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​

      ម៉ូតូ​ចំនួន​២​គ្រឿង​ដែល​ឆេះ​ស្ទើរ​ទាំងស្រុង ១-​ម៉ូតូ​ស្មាស​វី សេរី​២០១៥ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​ ១CN-៣៨៥១ និង ២.​ម៉ូតូ​ខ្លី​ក ពណ៌​លឿង ស្លាក​លេខ​ភ្នំពេញ​១W-៥៣៥៨​។​

      ក្រោយពី​ការបាញ់​ពន្លត់ភ្លើង​ឆេះ​ដោយសារ​ធ្លាយ​ទុយោ​ហ្គាស​នៅតែ​បន្ត​ចេញ​អ្នកជិតខាង​យក​ដីខ្សាច់​ទៅ​ទប់​រហូត​ទាល់តែ​មួល​បិត​ហ្គាស​ទើប​មាន​សភាព​ស្ងប់ស្ងាត់​ និង​ប៉ូលិស​ប៉ុស្តិ៍​បានមក​ពិនិត្យមើល​រាយការណ៍​ហើយ​ណែនាំ​ដល់​ម្ចាស់​ហាង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​និង​រក្សាទុក​បំពង់​ពន្លត់អគ្គីភ័យ​ដើម្បី​បង្ក​ការ​ផងដែរ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់