adverise with khmeread Index213123

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូ​បុកទ្វារផ្ទះពលរដ្ឋរបួសធ្ងន់

     ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ​ហើយ បានបើកម៉ូតូម៉ាកហុងដាទាំងខ្លួនទោទន់ទៅបុក ទ្វាររបងផ្ទះបស់ប្រជាពលរដ្ឋត្រង់ចំណុចផ្លូវកោង បណ្តាលឲ្យរងរបួសក្បាលហូរឈាមស្រោចពេញមុខ។
    គ្រោះថ្នាក់បង្កឡើងដោយឯកឯងខាងលើនេះ​បានកើតឡើងកាលពីវេលាម៉ោង ១០​និង​៣០នាទីយប់ថ្ងៃទី ១៥ ធ្នូ២០១៥ នៅតាមផ្លូវបេតុង​ភូមិត្រពាំងពោធិ៍ខាងកើតរោងចក្រហ្គ្រេនធ្វីន ស្ថិតក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
    ប្រភពពីកន្លែងកើតហតុ​បានឲ្យដឹងថា ដំបូងគេឃើញបុរសរងគ្រោះ​ជិះម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី០៦ ពណ៌ខ្មៅ១មួយគ្រឿងពាក់ស្លាកលេខ កណ្តាល​1D-8584 ជិះតាមផ្លូវបេតុងត្រពាំងពោធិ ទិសដៅពីជើងទៅត្បូង ជិះក្នុងល្បឿនលឿន។
    ​ខណៈជិះមកដល់ចំណុចកើតហេតុជាចំណុចផ្លូវកោងខ្លាំង ហើយជនរងគ្រោះស្រវឹងទៀតនោះ​មើលមិនដឹងថាផ្លូវកោង​ បានទៅត្រង់ទៅបុករបងទ្វារដែករបស់បងប្អូនប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសបែកចិញ្ចើម​ និងបែកក្បាលហូរឈាមពេញមុខ។ទោះយ៉ាងណាគេនៅពុំទាន់ស្គាល់ឈ្មោះជនរងគ្រោះនៅឡើយ។
    ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានទូរស័ព្ទទៅប៉ូលិសមូលដ្ឋាននិងទាក់ទងទៅរថយន្ត សាមុយឯកជន គីម​សុង តែពេលរថយន្តសាមុយមកដល់ជនរងគ្រោះមិនព្រមឡើងរថយន្តទៅព្យាបាលរបួសនោះទេ ពីព្រោះជនរងគ្រោះខ្លាចអស់លុយច្រើន​ព្រោះកន្លងមករថយន្តឯកជនដែលតែងតែចេញដឹកជនគ្រោះដោយសារគ្រោះថ្នាក់ចរាចរនៅពេលយប់នេះ​ យកថ្លៃសេវាថ្លៃៗពេក ទើបគាត់ឲ្យប្រជាពលរដ្ឋនៅទីនោះចុចទូរស័ព្ទទាក់ទងទៅហៅប្រពន្ធនិងសាច់ញាតិមកទទួលទៅព្យាបាលដោយខ្លួនឯងវិញល្អជាង៕

adverise with khmeread

មតិយោបល់