adverise with khmeread 1

៣៤​ឆ្នាំ​! Zlatan ទាមទារ​ប្រាក់​ឈ្នួល ៦០ ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​សម្រាប់​ក្លឹប​អង់គ្លេស​ណា​ដែល​ហ៊ាន​ហុច​ក្រដាស​ឱ្យ​គាត់​ចុះហត្ថលេខា​

​    ​Zlatan Ibrahimovic កំពុង​ទាមទារ​ប្រាក់កម្រៃ ៦០០.០០០​ផោន (៨៦១.៥១០​ដុល្លារ​) សម្រាប់​តម្លៃ​ខ្លួន​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួលបាន​រូបគាត់​មក​លេង​ក្នុង​ក្របខ័ណ្ឌ Barclays Premier League ។ ជាមួយ​តម្លៃ​ដ៏​ច្រើន​លើសលុប​មួយ​នេះ​ក៏​ត្រូវបាន​គេ​ដឹងផង​ដែរ​ថា វា​ជាត​ម្លៃ​ខ្លួន​មួយ​ដែល​ស៊ីដាច់​ផឹង​ទៅហើយ​បើ​ធៀប​នឹង​តម្លៃ​ខ្លួន​តារា​កំពូលៗ​នៅក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ​។​

​    ​តួលេខ​នេះ​ត្រូវបាន​បង្ហាញ​ដោយ​វេ​ប​សាយ Sportsmail ប្រទេស​អង់គ្លេស ដោយបាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​សុ​យ​អ៊ែត​ដែល​នឹង​ចាក​ចេញពី​ក្លឹប​យក្ស​បារាំង Paris Saint-Germain នៅ​ទីផ្សា​ដោះដូរ​កីឡាករ​រដូវក្តៅ​ខាងមុខនេះ​។​

​    ​ប្រភព​នៃ​អ្នកចរចារ​មួយរូប​ដែល​ចង់បាន​កីឡា​រករ​រូបនេះ​បាន​បង្ហើប​ឱ្យដឹងថា "​ពួកយើង​ចង់​ចុះហត្ថលេខា​ទទួលយក​រូ​ប​គាត់ ប៉ុន្តែ​រឿង​លុយ​ដូចជា​ឆ្កួត​ពេក​ហើយ​។ យើង​អាច​ទទួលយក​ការពិត​ថា​គាត់​គឺជា​គោលដៅ​ដ៏​សំខាន់ ប៉ុន្តែ​គាត់​ទាមទារ​ជ្រុល​ហួសហេតុ​ទៅលើ​ប្រាក់​ឈ្នួល ខណៈដែល​គាត់​ស្ថិតក្នុង​វ័យ ៣៤ ឆ្នាំនេះឬ​?"​។​

​    ​Ibrahimovic ក៏​ទទួលបាន​ការចរចារ​ជាមួយ​ក្រុម​នៅឯ​ប្រទេស​ចិន​ផងដែរ ដែល​ត្រូវគេ​ជឿថា​ក្លឹប​ចិនៗ​ទាំងនោះ​ហ៊ាន​ផ្តល់ជូន​ប្រាក់​ឈ្នួល​ដល់​ទៅ ១​លាន​ផោន ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួលបាន​គាត់​ធ្វើជា​និមិត្តរូប​របស់​ពួកគេ​។  ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូបនេះ​បាន​បញ្ជាក់ថា​គាត់​មិន​ចង់​ផ្លាស់​ទៅ​តំបន់​ភូមិភាគ​ខាងកើត​ដ៏​ឆ្ងាយ​នោះឡើយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់