សង្គ្រាមអាចនឹងផ្ទុះឡើងរវាងអេហ្ស៊ីបនិងអេត្យូពីដោយសារតែទំនប់វារីអគ្គិសនីមួយ

អេត្យូពីបានប្រកាសថាខ្លួនបានចាប់ផ្តើមចាក់ដីបំពេញបឹងមួយនៅពីក្រោយទំនប់វារីអគ្គិសនីតម្លៃប្រាក់ ៣ ពាន់លានផោន ដែលនេះជាចំណាត់ការមួយអាចបង្កជម្លោះជាមួយប្រទេសជិតខាងនៅខាងក្រោមខ្សែទឹកគឺអេហ្ស៊ីប ចំពេលមានការភ័យខ្លាចថា ទំនប់នេះនឹងកាត់បន្ថយបរិមាណទឹកទន្លេនីល។

លោក Seleshi Bekele រដ្ឋមន្រ្តីក្រសួងធនធានទឹកនៃប្រទេសអេត្យូពីបានប្រកាសពីចំណាត់ការនេះកាលពីថ្ងៃពុធទី១៥កក្កដា ពោលគឺមួយថ្ងៃបន្ទាប់ពីកិច្ចពិភាក្សាចុងក្រោយជាមួយអេហ្ស៊ីបបានដួលរលំនិងបន្ទាប់ពីរូបភាពផ្កាយរណបបានបង្ហាញទន្លេនីលខៀវ (Blue Nile) កំពុងរាំងខ្ទប់នៅខាងក្រោយទំនប់។

អេហ្ស៊ីប ដែលពឹងផ្អែកលើទន្លេនីល ៩០ ភាគរយសម្រាប់ទឹកសាបរបស់ខ្លួន បាននិយាយកាលពីពេលមុននេះថា "ជម្រើសទាំងអស់គឺស្ថិតនៅលើតុអស់ហើយ" ដើម្បីបញ្ឈប់ការចាក់ដីបំពេញបឹងហើយបានបង្ហើបថា ខ្លួនអាចនឹងចាត់វិធានការយោធា។

ចំណាត់ការនេះក៏នឹងធ្វើឱ្យមានរលកភ្ញាក់ផ្អើលទូទាំងប្រទេសស៊ូដង់ផងដែរ ដែលស្ថិតនៅចន្លោះប្រទេសសត្រូវទាំងពីរនេះ និង បានចំណាយពេល ៤ ឆ្នាំដើម្បីសម្របសម្រួលកិច្ចចរចាសន្តិភាព។ ប្រទេសស៊ូដង់ក៏ប្រឈមនឹងបញ្ហាជាច្រើនដែរជាមួយទំនប់វារីអគ្គិសនីរបស់ខ្លួននៅតាមដងទន្លេនីល នៅពេលដែលអេត្យូពីដំណើរការទំនប់របស់ខ្លួន។

គ្មានប្រទេសណាមួយធ្វើអត្ថាធិប្បាយអំពីការវិវត្តចុងក្រោយនេះឡើយ៕ ប្រភព៖ Daily Mail 

adverise with khmeread