ប្រជាជនលើពិភពលោកនឹងថយចុះយ៉ាងសម្បើមនៅត្រឹមឆ្នាំ២១០០ ខណៈជប៉ុននិងអេស្ប៉ាញថយចុះខ្លាំងជាងគេ

ក្រុ​មអ្នកស្រាវជ្រាវនិយាយថា ពិភពលោកមិនបានត្រៀមខ្លួនរួចរាល់សម្រាប់ការធ្លាក់ចុះអត្រាទារកជាសកលនោះទេ ដែលវានឹងផ្តល់ផលប៉ះពាល់ "គួរឱ្យភ្ញាក់ផ្អើលបំផុត" ទៅលើសង្គម។

អត្រាធ្លាក់ចុះនៃការមានកូនមានន័យថា ស្ទើរតែគ្រប់ប្រទេសទាំងអស់អាចមានការថយចុះចំនួនប្រជាជនធ្ងន់ធ្ងរនៅចុងសតវត្សរ៍នេះ។

ហើយប្រទេសចំនួន២៣ ដែលក្នុងនោះរួមមានអេស្ប៉ាញ និងជប៉ុន ត្រូវគេរំពឹងឃើញចំនួនប្រជាជនរបស់ពួកគេធ្លាក់ចុះដល់ពាក់កណ្តាល ឬក្រោមពាក់កណ្តាលនៅត្រឹមឆ្នាំ២១០០។

អត្រានៃការមានកូនជាមធ្យមដែលស្ត្រីបានសម្រាល កំពុងធ្លាក់ចុះ។ ប្រសិនបើអត្រាមានកូនធ្លាក់ចុះក្រោមប្រមាណជា ២,១ នោះចំនួនប្រជាជនចាប់ផ្តើមធ្លាក់ចុះ។ នៅឆ្នាំ១៩៥០ ស្ត្រីមានកូនជាមធ្យម ៤,៧នាក់ក្នុងមួយជីវិតរបស់ពួកគេ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាព នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន បានបង្ហាញថា អត្រាមានកូនបានធ្លាក់ជិតពាក់កណ្តាលនៅត្រឹម ២,៤ ក្នុងឆ្នាំ២០១៧ ហើយការសិក្សារបស់ពួកគេ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីសុខភាព Lancet បានព្យាករណ៍ថានឹងធ្លាក់នៅក្រោម ១,៧ នៅត្រឹមឆ្នាំ២១០០៕

adverise with khmeread