ភ្ញៀវហុងកុងម្នាក់វ៉ៃបុគ្គលិកហាង McDonald's ឡើងទក់សាច់ គ្រាន់តែគ្នារំលឹកឱ្យពាក់ម៉ាស់

បុរសម្នាក់ស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិសកាលពីថ្ងៃពុធទី១៥កក្កដា បន្ទាប់ពីប្រើហិង្សាទៅលើបុគ្គលិកនៅហាង McDonald's ក្នុងទីក្រុងហុងកុង គ្រាន់តែបុគ្គលិកនោះតឿនឱ្យពាក់ម៉ាស់។

បុរសជាអតិថិជនរូបនោះបានចូលទៅក្នុងហាងដោយអត់ពាក់ម៉ាស់ ហើយកើតចិត្តក្តៅក្រហាយ បន្ទាប់ពីបុគ្គលិកហាងនោះបញ្ជាឱ្យគាត់ពាក់ម៉ាស់មួយសិនមុនចូលហាង។

ឧបទ្ទវហេតុនេះបានកើតឡើង ខណៈដែលទីក្រុងហុងកុងបានចេញច្បាប់រឹតបន្តឹងក្នុងសប្ដាហ៍នេះ ដើម្បីប្រយុទ្ធនឹងការឆ្លងមេរោគកូរ៉ូណាដែលវាយប្រហារទីក្រុងនេះតាំងពីខែកក្កដា៕

 

adverise with khmeread