adverise with khmeread Ce5475fb 13b8 44bb 94ad 7f1f28440556

ចុះ​ឆែកឆេរ​ផ្ទះមួយ​កន្លែង​ក្របួច​ជនសង្ស័យ​១១​នាក់ ពាក់ព័ន្ធ​ថ្នាំញៀន​

     ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ១០​នាក់ សហការ​ជាមួយ​ការិយាល័យ​បទល្មើស គ្រឿងញៀន ក្រុ​ងបា​ន​ចុះ​ឆែកឆេរ ផ្ទះ​ជនសង្ស័យ ចែកចាយ គ្រឿងញៀន នៅ​ចំណុច ក្រុម​១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី ថ្ងៃទី​០១ ខែមេសា ឆ្នាំ ២០១៦ ដោយ​ឃាត់​មនុ​ស្សបាន​១១​នាក់​។​

     មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ដោយមាន​អនុញ្ញាត​ពី​លោក គង់ សំ​សារ៉េត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ​ប្រឆាំង​បទល្មើស គ្រឿងញៀន បាន​នាំ​កម្លាំង​ចុះ​ឆែកឆេរ លំនៅដ្ឋាន​មួយកន្លែង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១១​នាក់​។​

     មន្ត្រី​បន្តថា  ១-​ឈ្មោះ​សុខ ច​ន្នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ​ខណ្ឌចំការមន  ២- ឈ្មោះ​ថាច់ មិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ  ៣-​ឈ្មោះ​យាន ភ្នំ​វិ​រះកន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ៤-​ឈ្មោះ​អ៊ុ វាសនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ៥-​ឈ្មោះ​ហ៊​ន ហន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ធ្វើ​សំណង់ ស្នាក់នៅ ភូមិ​ដំណាក់​ធំ​២  ៦-​ឈ្មោះ​ថោង សុភាព ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ៧-​ឈ្មោះ​ជូ ប៉ា​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅ​ភូមិ​ទ្រា​២ ៨-​ឈ្មោះ​ប៉ា​ញ់ ប៉ុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ៩- ឈ្មោះ​យិ​ង សិលា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ធ្វើ​សំណង់ ស្នាក់នៅ​កន្លែងកើតហេតុ ១០- ឈ្មោះ​គាន់ វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ សិស្ស​ស្នាក់នៅ​ខណ្ឌដង្កោ​និង​១១-​ឈ្មោះ​ជា ហ៊ីង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ រើស​អេតចាយ ស្នាក់នៅ​ភូមិ​ទ្រា​២​។ ដកហូត​វត្ថុ តាង​រួមមាន ៖ ១-​ក្រាម​ស​ថ្លា​០២​តូច និង​សម្ភារៈ​មួយចំនួន​។​

     បច្ចុប្បន្នជនសង្ស័យ និង​វត្ថុតាង​ត្រូវបានបញ្ជូនទៅការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់