44f35136 9d3f 4b78 816a e1550ab67d5b

កំពុង​រាំ​ធុងបាស់​លប​ចាក់​ធ្លាយ​ខ្នង​ហើយ​រត់​បាត់​

     កំពត ៖ បុរស​ម្នាក់​បាន​លប​យក​កាំបិត​ចាក់​បុរស​ម្នាក់​របួសធ្ងន់​ក្នុង​ពិធី​រាំ​ការ​នៅ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៦ ម៉ោង១០​​ និ​ង៣០ នាទីហើយ​រត់​បាត់។​

      ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ក​យ ធី ភេទ​ប្រុស អាយុ២៧ឆ្នាំ នៅ​ភូមិ​កើតហេតុ ត្រូវរបួស​ធ្ងន់ ១ កន្លែង​នៅ​ខ្នង​បោះដៃផុត​ខាងឆ្វេង ស្នាម​ចាក់ ហើយ​បាន​យកទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម។​

      ករណីនេះ កើតឡើងមិនមាន​ជម្លោះ​អ្វី​ទាំងអស់ នៅពេល​ជនរ​គ្រោះ​កំពុង​រាំ ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ចាក់​ពី​ខាងក្រោយ ហើយ​រត់​បាត់។​

      សមត្ថកិច្ច​កំពុង​ប្រមូល​ព័ត៌មាន​ស្រាវជ្រាវ ពាក់​ព​ន្ធ័​រឿងរ៉ាវ​ខាងលើ​ដោយ​តាម​ចាប់​ជនដៃដល់ មក​ផ្តន្ទាទោស​តាមច្បាប់៕

មតិយោបល់