Atl. Madrid អាចជាក្លឹបដ៏ស័ក្តិសមសម្រាប់អ្នកចាំទី Kepa Arrizabalaga

        ​អ្នក​ចាំទី Kepa Arrizabalaga នៅមាន​សង្ឃឹមច្រើន​ថា នឹងអាចវិលត្រឡប់​មក​កាន់​ក្របខណ្ឌ La Liga វិញ​ក្នុងឋានៈជា​កីឡាករ​ល្អម្នាក់។ ​ប៉ុន្តែ​ដោយ​សារតែ​អ្នកចាំទី Jan Oblack ធ្វើ​បាន​ល្អ​ ដូច្នេះ​ក្លឹប Atl. Madrid ប្រហែលជាមិនចាំបាច់​ក្នុងការ​នាំយក​ Kepa នោះទេ។

        ក្លឹប Atletico ធ្លាប់ជួប​នឹង​បញ្ហា​​នៅ​ពេល​អ្នក​ចាំទី David de Gea និង ​Thibaut Courtois បានចាកចេញ​កន្លងមក ប៉ុន្តែនៅពេលនេះ Oblack មាន​សារៈសំខាន់ណាស់សម្រាប់ក្លឹប។

        Oblack បានចុះកិច្ចសន្យាលេងថ្មី​ជាមួយក្លឹប Atl. Madrid កាល​ពីខែ​មេសា​ឆ្នាំ​២០១៩​ ​ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ​រូបនេះមានកិច្ចសន្យាលេងរហូតដល់​ឆ្នាំ​២០២៣​ហើយមាន​លក្ខខណ្ឌទិញផ្តាច់​កើន​ដល់​ ១១០​លានផោន​៕

adverise with khmeread