លោក Jurgen Klopp ព្រមានអ្នកគាំទ្រកុំឲ្យរំពឹងខ្ពស់ក្នុងការនាំយកកីឡាករថ្មី

        ជា​ថ្មីម្តងទៀត​គ្រូបង្វឹកក្លឹប Liverpool លោក Jurgen Klopp ​បាន​ព្រមាន​អ្នក​គាំទ្រកុំឲ្យ​រំពឹង​ច្រើន​ក្នុងការ​ចុះកិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ថ្មី បន្ទាប់ពីក្លឹប Man City ​រួច​ផុតពីបម្រាមក្លឹបនេះ គ្រោងនឹង​កសាងក្រុម​ឡើងវិញ ស្របពេលដែលក្លឹប Chelsea បាន​ចំណាយ​៨០​លានផោន​រួច​ហើយ​លើកីឡាករ Timo Werner និង​ Hakim Ziyech ចំពេល​ដែលក្លឹប Man Utd ក៏ត្រូវ​គេបន្ត​ភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ Jadon Sancho ។

        ប៉ុន្តែលោក​ Klopp ​គិតថា ក្លឹប Liverpool មិនចាំបាច់​ត្រូវចំណាយ​ច្រើនទៀត​ទេ​ដោយ​ពន្យល់ថា “​ដើម្បី​ពង្រឹងក្រុម អ្នកត្រូវ​ការ​ប្រាក់​ហើយនេះគឺជាអ្វីដែល​មិន​ច្បាស់លាស់”។

        លោក​ Klopp បាន​និយាយថា “​ប្រសិនបើ​យើង​មាន​ប្រាក់​ យើង​នឹង​ចំណាយ​។ ប្រសិនបើ​យើងមិន​ដឹងថា យើងនឹងមាន​ប្រាក់ នោះយើងប្រហែលជា​មិន​ចំណាយ​ច្រើន​ទេ”៕

adverise with khmeread