adverise with khmeread 1

​អស់សំណើច​ខ្លាំង​ឬ​? Marco Reus ទទួលស្គាល់ថា​គាត់​ផ្ទុះសំណើច​ពេល Dortmund នឹង​ប៉ះ​ក្រុម​របស់លោក Jurgen Klopp នៅក្នុង​ក្របខ័ណ្ឌ Europa League

    ​Marco Reus ទទួលស្គាល់ថា​គាត់​បាន "​ផ្ទុះសំណើច​ទប់​មិន​ជាប់​នោះឡើយ​" ពេលដែល​គាត់​បានឮ​ដំណឹង​ថា Borussia Dortmund និង​ត្រូវ​ផ្គូរ​ផ្គង​ឱ្យ​ជួប​ជាមួយនឹង Liverpool ដែលជា​ក្រុម​របស់លោក Jurgen Klopp នៅក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​លំដាប់​ទី​ពីរ Europa League ។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ២៦​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ដឹងថា​ធ្លាប់​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Klopp ជិត​បី​ឆ្នាំ​នៅឯ Dortmund បន្ទាប់ពី​គាត់​បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្រុម Borussia Monchengladbach នៅក្នុង​ឆ្នាំ ២០១២​។​

​    ​មិន​លើសពី​រយៈ​មួយឆ្នាំ​កន្លងទៅ​នោះឡើយ​បន្ទាប់ពី​បាន​ចាក​ចេញពី​ទឹកដី Westfalenstadion លោក Klopp នឹងត្រូវ​ប្រឈម​មុខជា​មួយ​នឹង​ក្លឹប​ចាស់​របស់លោក​នៅ​វគ្គ​មួយ​ភាគ​បួន​នៃ​ក្របខ័ណ្ឌ Europa League នា​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​    ​កាលបរិច្ឆេទ​ការប្រកួត​ជើង​ទីមួយ​គឺ​ស្ថិតនៅក្នុង​ទឹកដី Dortmund នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៧ ខែមេសា ខាងមុខនេះ ខណៈ​សប្តាហ៍​បន្ទាប់​ពួកគេ​នឹងត្រូវ​ផ្លាស់​ទៅលេង​នៅឯ​ទឹកដី Anfield របស់​ក្រុម Liverpool ។​

​    ​Reus បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Bild ថា "​យើង​ទទួលយក​ការចាប់​ឆ្នោត​នេះ​។ យើង​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ និង​ស្រែក​ឃ្លាន​សម្រាប់​ភាពជោគជ័យ​"​។​

​    ​"​យើង​អស់សំណើច ពេលដែល​ពួកយើង​បានឮ​ពី​ព័ត៌មាន​នេះ​ដោយសារតែ​វា​ច្បាស់​ណាស់​ដែល​អតីត​គ្រូបង្វឹក​ចាស់​របស់​យើង​នឹង​ត្រឡប់មកផ្ទះ​វិញ​"​។ ប៉ុន្តែ​ពួកយើង​បាន​និយាយ​ដោយផ្ទាល់​ថា វា​មិនមែន​ជាការ​តទល់​រវាង BVB និង Klopp នោះឡើយ ប៉ុន្តែ​ជាការ​តទល់​របស់ Dortmund ជាមួយនឹង Liverpool"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់