adverise with khmeread Dd0dcea0 3a23 42ea 878b 38795bfa16a0

ជួញដូរ​គ្រឿងញៀន​គេចខ្លួន​៥​ខែ ឥឡូវ​ជាប់​ខ្នោះ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​​ប៉ូលិស​ស្រុក​កៀនស្វាយ​ចាប់ខ្លួន​តាម ដីកា​របស់​សាលាដំបូង​ខេត្តកណ្តាល ក្នុង​ករណី​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន នៅ​ថ្ងៃទី​០១ ​ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​៣០​នាទី ចំណុច​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀន​​ស្វាយ ខេត្តកណ្តាល ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​​ ​កំលាំង​នគរបាលយុត្តិធម៌​ស្រុក សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ​ដីឥដ្ឋ បាន​ស្រាវជ្រាវ​ស៊ើ​ប​អង្កេត ចាប់ខ្លួន​តាម​ដីកា​០១​នាក់​។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនល្មើស​ឈ្មោះ មាស​យឿ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិត បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល តាម​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៨២ ដកប​ចខ ចុះ​ថ្ងៃទី​១៤​ខែមករា ឆ្នាំ​២០១៦ របស់លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើ​ប​សួរ​សាលា ដំបូង​ខេត្តកណ្តាល ពីបទ ជួញ ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥។

    ក្នង​ករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់