adverise with khmeread Eeb10f6f e52c 40c2 8c3e 45bcf09ca6fe

ជាង​ផ្សា​ដែក​ម្នាក់​ឆក់​ខ្សែភ្លើង​ធ្លាក់​ជង់​ដែក​នៅ​ខាងក្រោម​ស្លាប់​(​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​ជាង​សំ​នង់​ម្នាក់​ឆក់​ខ្សែភ្លើង​ធ្លាក់​ជុង​ដែក​បណ្ដាល​ឲ្យ​ស្លាប់​​នៅ​ថ្ងៃទី​០១​មេសា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១០​នង​៣០​នាទី​នៅ​ចំណុច​៖​ភូមិ​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​គា គួ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្រុកកំណើត​ភូមិ​សំបួរ ឃុំ​សំបួរ​ស្រុក​ល្វាឯម ខេត្តកណ្ដាល​។ ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ មុខរបរ ជាងផ្សារដែក​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ឡើងទៅ​ផ្សា​ដំបូល​តយ៉ាក​។ លុះ​ដល់ពេល​កើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​លើកដែក​ឡើងលើ​ដើម្បី​ផ្សា​ដំបូល​ហើយ​ដែក​ក៏​ប៉ះ​ត្រូវ​ខ្សែភ្លើង​(​ខ​សែ​កាប​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ឆក់​ខ្សែភ្លើង​ធ្លាក់​ជុង​ដែក​នៅ​ខាងក្រោម​បណ្ដាល​ឲ្យ​ស្លាប់​។​

    បន្ទាប់មក​ប៉ូលិស​ប៉ុស្តិ៍​និង​ផ្នែក​ជំនាញ​រួមទាំង​គ្រូពេទ្យ​និង​មេភូមិ​បានធ្វើ​ការពិនិត្យ​ទៅលើ​សាកសព​ឃើញថា​សព​ពិតជា​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ធ្លាក់​ជុង​ដែក​ធ្លាយ​ឆ្អឹងជំនី​ពីរ​កន្លែង​ពី​ម្ខាង​ទៅ​ម្ខាង​មាន​ទំហំ​២,៥cm​បណ្ដាល​ឲ្យ​ស្លាប់​ហើយ​ជនរងគ្រោះ​មាន​ស្នាម​ដាច់​រលាត់ ​និង​ខ្លោច​ខ្នងដៃ​ខាងឆ្វេង​និង​ភ្លៅ​ខាងឆ្វេង​។​

    បច្ចុប្បន្ន​ប្រព​ន្ឋ​សព​បានធ្វើ​លិខិត​ស្នើសុំ​យក​សព​ទៅធ្វើ​បុណ្យ​ហើយ​មិនបាន​ប្ដឹងផ្ដល់​ទៅលើ​ជនណាម្នាក់​ឡើយ​ហើយ​ផ្នែក​ជំនាញ​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់