adverise with khmeread 32bdb8c300000578 3519071 after spotting three coronal holes on the sun pictured weather e m 41 1459517763643

ព្យុះ​ព្រះអាទិត្យ​ចុង​សប្តាហ៍​នេះ​នឹង​រំខាន​ប្រព័ន្ធ​ទូរស័ព្ទ ផ្កាយរណប និង​ប្រព័ន្ធ GPS ទូទាំង​ពិភពលោក​

​    ​ប្រសិនបើ​អ្នកមាន​គម្រោង​ចង់​ទៅណា​ឆ្ងាយ​អាទិត្យ​នេះ អ្នក​ប្រហែល​ត្រូវ​កាន់​ផែនទី​មួយ​តាម​ខ្លួន ព្រោះ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​នឹងមាន​បញ្ហា​មិន​សុ​ក្រិត​ទេ ដោយសារតែ​ព្យុះ​ព្រះអាទិត្យ​។​

​    ​បន្ទាប់ពី​ការកត់សម្គាល់​ឃើញ​មាន​រន្ធ Coronal បី​នៅលើ​ព្រះអាទិត្យ អ្នកជំនាញ​ព្យាករ​អាកាសធាតុ​ក្រៅ​ភព​បាន​ព្យាករ​ថា ព្យុះ​ដែន​ម៉េ​ញ៉េ​ទិ​ក​ឬ​ព្យុះ​ព្រះអាទិត្យ​នឹង​វាយប្រហារ​ផែនដី​នៅ​ថ្ងៃ​សៅរ៍​នេះ និង​អាច​ប៉ះ​រហូតដល់​ថ្ងៃអាទិត្យ​និង​ចន្ទ​ទៀតផង​។​

​    ​ព្យុះ​នេះ​អាចធ្វើ​ឲ្យ​មានការ​រអាក់រអួល​ជាមួយនឹង​ផ្កាយរណប និង​អាចធ្វើ​ឲ្យ​រថយន្ត​ឬក៏​ទូរស័ព្ទដៃ​ដែលមាន​ភ្ជាប់​នូវ​ប្រព័ន្ធ GPS បង្ហាញ​ទិន្នន័យ​ខុស​និង​មានកា​រអាក់រអួល​ការហៅ​ចេញ​ផងដែរ​។​

​    ​អ្នកជំនាញ​ក៏បាន​ប្រមាន​ថា រឿងនេះ​អាចធ្វើ​ឲ្យ​រំខាន​ដល់​ហ្វូងបក្សី​នៅពេលដែល​វា​ធ្វើ​បំលាស់​ទី​ផងដែរ​៕

ប្រពភ៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់