អ្នកជិតខាងពិការភ្នែកគោះទ្វារផ្ទះនារីម្នាក់ដើម្បីអញ្ជើញនាងទៅពិធីជប់លៀង, មិននឹកស្មានពេលបើកទ្វារ...

សំណើច ៖ ស្ត្រីម្នាក់កំពុងងូតទឹក ពេលនាងឮសំឡេងគោះទ្វារ។ នាងបានសួរថា "នរណាគេកំពុងគោះទ្វារ?"។​​ បុរសម្នាក់ឆ្លើយថា​ "ខ្ញុំ, ថមមី"។ នាងតបវិញថា "ចាំមួយភ្លែត។ ខ្ញុំចេញទៅឥឡូវហើយ"។​

នាងយកកន្សែងពោះគោរុំជុំវិញខ្លួន រួចចេញទៅបើកទ្វារ។ ថមមីជាអ្នកជិតខាងពិការភ្នែក ដូច្នេះនាងមិនបានបិទបាំងឱ្យបានស្រួលបួលទេ។ ក្រោយមកនាងបានដោះកន្សែងចេញស្រាតននលគក អង្គុយលើសាឡុងលាបឡេថែស្បែក។ 

នាងបានសួរទៅថមមីថា "តើខ្យល់អីបក់លោកមកទីនេះ? យើងខានជួបគ្នា២ឆ្នាំហើយ តាំងពីក្លាយជាអ្នកជិតខាងគ្នា"។ 

ថមមីតបវិញថា "អូ ខ្ញុំគ្រាន់តែចង់អញ្ជើញអ្នកនាងទៅពិធីជប់លៀងផ្ទះខ្ញុំ"។ នាងសួរ ៖ "ជប់លៀងអីដែរ?"។ ថមមីឆ្លើយអឹមអៀនថា "ខ្ញុំបានវះកាត់ភ្នែក ឥឡូវអាចមើលឃើញវិញច្បាស់ក្រឡែត"។ ថមមីបន្តថា "និយាយអ៊ីចឹង អ្នកនាងមានរាងស្អាតមែន!!!"៕  

adverise with khmeread