adverise with khmeread 1

មកវិញហើយ​! Wilshere ត្រឡប់​មកជួយ Arsenal វិញ​បន្ទាប់ពី​ដេក​ក្នុង​មន្ទីរពេទ្យ​អស់​រាប់​ខែ​

​    ​កីឡាករ Jack Wilshere បាន​វិល​ត្រឡប់មក​ជម្រើស​ដំបូង​វិញ​ដើម្បី​ធ្វើការ​ហ្វឹកហាត់​ជាមួយ​ក្រុម​កាំភ្លើង​ធំ​កាលពី​ម្សិលមិញ​។

​    ​ខ្សែបម្រើ​របួស​រ៉ាំ​រៃ​រូបនេះ​បាន​ខកខាន​ក្នុងការ​បង្ហាញខ្លួន​ឱ្យ Arsenal តាំងពី​រដូវក្តៅ​ឆ្នាំមុន​បន្ទាប់ពី​បាក់​ស្មងជើង​។​

​    ​Wilshere វ័យ ២៤ ឆ្នាំ អាច​នឹង​លេង​បាន​ក្នុង​រយៈពេល​បី​សប្តាហ៍​ទៀត​ខណៈ​ក្រុម​របស់គាត់​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​តំណែង​ជើងឯក​។​

​    ​តារា​របស់​កាំភ្លើង​ធំ​រូបនេះ បាន​អវត្តមាន​ជាង ១៥០ ប្រកួត​ហើយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ​ដោយសារ​បញ្ហា​របួស​ដដែលៗ​របស់គាត់​។​

​    ​ប៉ុន្តែ​ដោយសារ​ភាព​ស្មោះស្ម័គ្រ​របស់ Arsenal ចំពោះ​គាត់ Wilshere អាច​នឹង​ចូល​លេង​នៅ​តំណែង​របស់គាត់​វិញ  ប្រសិនបើ​រាងកាយ​គាត់​រឹងមាំ​ទាន់​ការប្រកួត​ជាមួយ​ក្រុម West Bromwich Albion៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់