adverise with khmeread 1

​កីឡាករ​មុខ​ក្រាស់ Diego Costa តួ​កសាច់​ម្តងទៀត​ដោយ FA

    ​ខ្សែប្រយុទ្ធ Chelsea កីឡាករ Diego Costa បានទទួល​បម្រាម​មួយ​ប្រកួត​ថែមទៀត​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ពីរម៉ឺន​ផោន​ដោយ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅ​កាត់ FA ដោយសារ​សកម្មភាពរ​បស់​គាត់​ក្នុង​ការប្រកួត​ជាមួយ Everton កន្លងទៅ​។​

​    ​កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ​បានទទួល​បម្រាម​ពីរ​ប្រកួត​រួចហើយ​ដោយសារ​ជម្លោះ​ជាមួយ​កីឡាករ Gareth Barry អំឡុង​បរាជ័យ ២-០ របស់​តោ​ខៀវ​ក្រោម​ថ្វី​ជើង Everton កាលពី​ប្រកួត FA Cup វគ្គ ១/៤​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានទទួល​ស្គាល់​ការពិន័យ​ចំពោះ​ទង្វើ​មិន​គប្បី​ហើយ​ឥឡូវ​គាត់​នឹង​ខកខាន​ការប្រកួត​ជាមួយ​ក្រុម Swansea នៅ​ថ្ងៃទី ៩ ខែមេសា និង​ក្នុងថ្ងៃនេះ​។​

​    ​មិនតែប៉ុណ្ណោះ FA ក៏បាន​ព្រមាន​ខ្សែប្រយុទ្ធ​រូបនេះ​ចំពោះ​ការប្រព្រឹត្តិ​មិន​គួរសម​ណាមួយ​នាពេល​ខាងមុខ​បន្ទាប់ពី​ឧប្បត្តិហេតុ​ដ៏​ចម្រូងចម្រាស​ជាច្រើនលើក​មកនេះ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់