adverise with khmeread 1

ហើយ​ពេលណា​ទើប​ឱ្យ​ខ្ញុំ​លេង​? Pato សង្ឃឹមថា​នឹងមិន​ខក​ចិត្ត​ជាមួយ Chelsea ទៀតឡើយ​ក្នុង​រាត្រី​នេះ​

    ​កីឡាករ Alexandre Pato អាច​នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​ឱ្យ​ក្រុម Chelsea នៅក្នុង​ក្របខ័ណ្ឌ Premier League បន្ទាប់ពី​មកដល់​ទីក្រុង​ឡុង​ដ៍​អស់​រយៈពេល​ពីរ​ខែ​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​មិនទាន់បាន​លេង​ឱ្យ​តោ​ខៀវ​សូម្បី​តែមួយ​លើក​ប៉ុន្តែ Pato អាច​នឹងមាន​តួនាទី​ប្រយុទ្ធ​ក្នុងជំនួប​ជាមួយ​ក្រុម​អន់ Aston Villa ក្នុង​យប់​នេះ​បន្ទាប់ពី​លោក Guus Hiddink បាន​ទទួលស្គាល់ថា ក្រុម​របស់គាត់​គ្មានអ្វី​ដែល​ត្រូវ​ដណ្តើម​ទេ​ក្នុង​រដូវ​កាល​នេះ​។​

​    ​Chelsea បាន​ខ្ចាយ​ចេញពី​ការ​ប្រជែង​ពាន​ទាំងអស់​សម្រាប់​រដូវ​កាល​នេះ ហើយ​វា​អាចជា​ឱកាស​សម្រាប់​ក្រុម​អ្នកគាំទ្រ​ឃើញ​មុខ​អតីត​កីឡាករ AC Milan រូបនេះ​នៅលើ​ទីលាន​បន្ទាប់ពី Pato បាន​ព្យាយាម​សម្រប​ខ្លួន​ជាមួយ​បាល់ទាត់​អង់គ្លេស ហើយ​វា​ស្រប​ពេលដែល​កីឡាករ Diego Costa ត្រូវបាន​ផ្អាក​ទៀត​នោះ អ៊ីចឹង​ខ្សែប្រយុទ្ធ​រូបនេះ​កាន់​តែមាន​ទឹកមាត់​លេប​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់