adverise with khmeread Oukitel k10000

ទូរស័ព្ទ Smartphone ចេញ​ថ្មី​មួយ​របស់​ចិន​អាច​កាន់​ថាមពល​បាន​ដល់​១០​ថ្ងៃ​

​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Smartphone មួយ​របស់​ចិន ឈ្មោះថា OUKITEL នៅ​ខេត្ត Shenzhen បានប្រកាសថា ដើមឆ្នាំ ២០១៦ ក្រុមហ៊ុន​នឹង​ចេញ​នូវ​ទូរស័ព្ទ Smartphone ជំនាន់​ក្រោយ​គេ​បង្អស់​ម៉ូ​ដែល K10000 ដែល​អាច​កាន់​ថ្ម​រហូត​ទៅដល់​ចំនួន ១០ ថ្ងៃ​។ អ្វីដែល​គួរអោយកត់សម្គាល់​នោះ​គឺថា ក្រុមហ៊ុន ដែល​ចាប់ដំណើរការ​តាំងពី​ឆ្នាំ ២០០៧   អះអាងថា​ខ្លួន​គឺជា​អ្នក​រកឃើញ​នូវ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការធ្វើ​ឲ្យ​ថ្ម​របស់​ទូរស័ព្ទ​អាច​កាន់​បានយូរ​ជាង​ទូរស័ព្ទ និង Tablet ដទៃ​។ ហើយ​ក្រុមហ៊ុន​បាន​អួតថា​ថ្ម​ទូរស័ព្ទ​របស់ខ្លួន​អាច​ផ្ទុក​ថាមពល​រហូត​ទៅដល់​កម្លាំង ១០.០០០ មិ​ល្លី​អំពែ​ម៉ោង (mAh)​។ ចំពោះ​តម្លៃ​ទូរស័ព្ទ​នេះ​គឺ​ត្រឹមតែ ២៤០ ដុល្លា​តែប៉ុណ្ណោះ​នៅ​ប្រទេស​ចិន ហើយ​ចាប់ផ្ដើម​នាំ​ចេញទៅ​បណ្ដាល​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ដើមខែ​មករា ឆ្នាំ​២០១៦៕ 

​ខាងក្រោម គឺជា​វីដេអូ​ដែល​រៀបរាប់​ពី​លក្ខណៈសម្បត្តិ​របស់​ទូរ​ស័ព្ទ K10000 ៖

 

adverise with khmeread

មតិយោបល់