adverise with khmeread Gargles 600x426

ពិសា​ទឹក​ក្តៅ​ឧណ្ហៗ​ជាមួយ​អំបិល​ពេល​ពោះ​ទទេរ​រយៈពេល ៧ ថ្ងៃ​! លទ្ធផល​នឹងធ្វើ​ឱ្យ​លោកអ្នក​ភ្ញាក់ផ្អើល​!

    ​ភាគច្រើន​យើង​តែង​ចៀស​អំបិល ប៉ុន្តែ​នេះ​គឺជា​ការយល់​ខុស​មួយ​។ យើង​មិនគួរ​ចៀស​អំបិល​ទេ តែ​ត្រូវ​ប្រកាន់ខ្ជាប់​នឹង​បរិមាណ​ល្អ​ដល់​សុខភាព​។ រាល់ថ្ងៃ​យើង​បាន​ប្រើប្រាស់​អំបិល​ចម្រាញ់​រួច ដែល​ផ្ទុក​ជាតិ​រ៉ែ​ជាច្រើន​។ យើង​គួរប្រើ​អំបិល​មិនទាន់​ចម្រាញ់ (​អំបិល​សមុទ្រ​សុទ្ធ​) ដែល​ល្អ​សម្រាប់​ការរំលាយ​អាហារ និង​ការ​បន្សាប​ជាតិពុល​ពី​ក្នុង​ខ្លួន​។

​    ​អត្ថប្រយោជន៍​និង​ការប្រើប្រាស់​អំបិល​សមុទ្រ​ត្រូវបាន​ពណ៌នា​ក្នុង​វីដេអូ​ខាងក្រោម​។ វីដេអូ​នេះ​ថែមទាំង​អះអាងថា ទឹកតែ​មួយ​មុខ​គត់​នៅ​មិនទាន់​គ្រាប់​គ្រាន់​ដើម្បី​បង្ហូរ​កាកសំណល់​ពី​រាងកាយ​នៅឡើយ​ទេ​។ ទោះបី​ទឹក​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព ក៏ប៉ុន្តែ​ទឹកតែ​មួយ​មុខ​គត់​មិនអាច​បំពេញ​នូវ​សក្តានុពល​របស់​វា​អស់​នៅឡើយ​ទេ​។ ទឹកអំបិល​នឹង​ជួយ​រក្សា​ជាតិ​សំណើម​ក្នុង​រាងកាយ និង​ល្អ​ចំពោះ​ការរំលាយ​អាហារ ព្រោះ​វា​ជំរុញ​ដល់​ជាតិ​អាស៊ីត និង​អង់ស៊ីម ដែល​រំលាយ​អាហារ​សម្រាប់​ស្រូប​ក្នុង​រាងកាយ​។ នេះ​គឺជា​វិធី​ល្អ​បំផុត​ដើម្បី​រក្សា​រាងកាយ​ឱ្យមាន​សុខភាព​ល្អ​។

​     វិធី​ផ្សំ​គឺ​ងាយស្រួល​បំផុត​៖
​    ​- ដាក់​អំបិល ១/៣ ក្នុង​កូន​កែវ​កាហ្វេ បន្ទាប់មក​សឹម​ចាក់ទឹក​ក្តៅ​ឧណ្ហៗ​ចូល​ឱ្យ​ពេញ​។​
​    ​- ក្រឡុក​វា​ឱ្យ​សព្វ រួច​គ្រប​ទុកចោល ២៤ ម៉ោង​។
​    ​- ថែម​អំបិល​មួយ​ចឹប ហើយ​ផឹក​វា​រាល់ពេល​ព្រឹក ៧ ថ្ងៃ​ជាប់​គ្នា វា​នឹង​ជួយ​បន្សាប​ជាតិពុល​ពី​ប្រព័ន្ធ​រាងកាយ និង​ជំរុញ​ការរំលាយ​អាហារ និង​រក្សា​សំណើម​ក្នុង​រាងកាយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់