adverise with khmeread 1

Gerrard ខឹង​ក្រុម​អ្នកគាំទ្រ​ដែល​មាក់ងាយ Rooney

​    ​កីឡាករ Steven Gerrard បាន​រិះគន់​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​អង់គ្លេស​ថា "​គ្មាន​ការគោរព​" បន្ទាប់ពី​ពួកគេ​មិន​ចង់ឱ្យ Wayne Rooney មានមុខ​នៅ​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ ២០១៦ ក្នុងប្រទេស​បារាំង​ខាងមុខ​។​

​    ​អតីត​ខ្សែបម្រើ​ហង្ស​ក្រហម Liverpool រូបនេះ​បាន​និយាយថា "​ក្នុង​រយៈពេល ១០ ឆ្នាំ​មកនេះ Wayne បាន​បម្រើ​អារម្មណ៍​ប្រិយមិត្ត​អង់គ្លេស​ច្រើនណាស់​! គាត់​បាន​ក្លាយជា​អ្នករក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​បំផុត​របស់​ពួកយើង ហើយ​វា​មិនទាន់​យូរ​ប៉ុន្មាន​ឡើយ​ដែលមាន​សំណួរ​សួរថា​តើ Rooney បន្ទាប់​នៅឯណា​"​។​

​    ​គាត់​បាន​បន្តថា "​មែនហើយ​! កីឡាករ​ពិតតែ​ម្នាក់​គឺ​នៅតែ​នៅទីនេះ​ជាមួយនឹង​សមត្ថភាព​ដើម្បី​បំពេញតម្រូវការ​។ នៅពេលដែល​អ្នក​និយាយ​អំពី​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក​ដែល​ចាំ​ជួយ​អ្នក គាត់​បាន​ក្លាយជា​តួឯក​សំខាន់​ជាច្រើន​ឆ្នាំនេះ​។ ឥឡូវ​បែរជា​មាន​មនុស្ស​មិន​រាប់បញ្ចូល​គាត់​"​។​

​    ​"​តើ​ឯណា​ទៅ​ភាពស្មោះត្រង់​ចំពោះ​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ដែល​មិនមែន​តែ​ក្នុងសម័យ​យើង​នោះទេ ប៉ុន្តែ​ក្នុង​ប្រ​វត្ត​សាស្ត្រ​អង់គ្លេស​នោះ​?"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់