ការសិក្សារបស់អាមេរិករកឃើញថា ពិសាឈើអែមច្រើនជួយមនុស្សដែលមានកម្រិតជាតិស្ករខ្ពស់ក្នុងឈាមទប់ស្កាត់មិនឱ្យកើតជំងឺទឹកនោមផ្អែម

ការសិក្សាថ្មីមួយបានលាតត្រដាងថា ការញ៉ាំឈើអែម (Cinnamon) ច្រើនអាចជួយអ្នកដែលមានកម្រិតជាតិស្ករខ្ពស់ក្នុងឈាម ការពារខ្លួនពីការកើតជំងឺទឹកនោមផ្អែម។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី២១កក្កដា។

គ្រឿងទេសក្លិនក្រអូប ដែលយកចេញពីសំបកឈើនេះ ជួយបង្កើនការគ្រប់គ្រងជាតិស្ករក្នុងឈាមចំពោះអ្នកដែលជិតឈានទៅរកជំងឺទឹកនោមផ្អែម និងអាចបន្ថយការវិវត្តទៅជាជំងឺទឹកនោមផ្អែម។

នៅក្នុងការពិសោធន៍នៅសហរដ្ឋអាមេរិក ការបូកបញ្ចូលឈើអែមជាមួយនឹងអាហារទូទៅបានសបញ្ជាក់ថាអាចបន្ថយរោគសញ្ញាព្រមាននៃជំងឺទឹកនោមផ្អែមបាន បន្ទាប់ពីរយៈពេល ៣ ខែ។

មនុស្សជិត ៩០ លាននាក់នៅអាមេរិកនិងយ៉ាងហោចណាស់ ៧ លាននាក់នៅចក្រភពអង់គ្លេសកំពុងជិតឈានទៅរកជំងឺទឹកនោមផ្អែម ដែលកើតឡើងនៅពេលកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាងធម្មតាហើយជារឿយៗនាំឱ្យមានជំងឺទឹកនោមផ្អែមប្រភេទទី ២៕

adverise with khmeread