អ្នកឯកទេសខាងជំងឺកូវីដរបស់ចិនព្រមានថាពិភពលោកអាចចំណាយពេល២ឆ្នាំដើម្បីទប់ទល់ជាប់នឹងជំងឺរាតត្បាតនេះ

វេជ្ជបណ្ឌិតឈានមុខគេម្នាក់ក្នុងប្រទេសចិនបានទស្សន៍ទាយថា ការរីករាលដាលនៃវីរុសកូរ៉ូណាអាចនឹងចំណាយពេល២ឆ្នាំដើម្បីឱ្យវាស្ថិតក្រោមការគ្រប់គ្រង។

វេជ្ជបណ្ឌិតឈ្មោះ Zhang Wenhong ដែលដឹកនាំការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ក្នុងទីក្រុងសៀងហៃ បានធ្វើសេចក្តីថ្លែងការណ៍បែបនេះកាលពីថ្ងៃអាទិត្យទី១៩កក្កដា ខណៈគាត់ថ្លែងសុន្ទរកថានៅឯសាកលវិទ្យាល័យ Fudan ។

អ្នកជំនាញគ្រប់គ្រងជំងឺឆ្លងរូបនេះក៏បានព្រមានដែរថា មេរោគកូរ៉ូណា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦១ម៉ឺននាក់ជុំវិញពិភពលោក នៅមិនទាន់ដល់កម្រិតកំពូលរបស់វានៅឡើយទេ។

ការអះអាងរបស់វេជ្ជបណ្ឌិត Zhang បានកើតឡើងខណៈចិនកត់ត្រារលកទី២នៃវីរុសនេះ ខណៈស៊ីនជាំងនិងហុងកុងកំពុងប្រឈមនឹងវិបត្តិសុខភាព។

ស៊ីនជាំងដែលសម្បូរជនជាតិភាគតិចអ៊ុយហ្គួររស់នៅបានរាយការណ៍ថាមានករណីឆ្លងសរុបចំនួន ៥៥ ករណីនៅក្នុងទីក្រុងចំនួន ២ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានកើតឡើងនៅក្នុងរដ្ឋធានី Urumqi របស់តំបន់ស្វយ័តនេះកាលពីសប្តាហ៍មុន។

រីឯទីក្រុងហុងកុងកំពុងប្រមូលនូវអ្វីដែលមេដឹកនាំរបស់ខ្លួនហៅថា "ការមិនអាចគ្រប់គ្រងបាន" នៃករណីវីរុសកូរ៉ូណា បន្ទាប់ពីកត់ត្រាជាង ១០០ ករណីកាលពីថ្ងៃអាទិត្យ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតដែលត្រូវបានកត់ត្រាចាប់តាំងពីជំងឺរាតត្បាតបានឆ្លងរាលដាល៕ ប្រភព៖ Daily Mail 

adverise with khmeread