adverise with khmeread 1

Zidane ថា BBC នឹង​ធ្វើឱ្យ​កក្រើក​ក្រុង​បា​សេ​ឡូ​ណា​ក្នុង​រាត្រី​នេះ​

    ​បើទោះជា​តាម​ពីក្រោយ​ក្រុម Barcelona ដល់​ទៅ ១០ ពិន្ទុ ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្សែប្រយុទ្ធ​មុត​ស្រួច​Bale, Benzema និង Cristiano Ronaldo (BBC) នៅតែ​ធ្វើឱ្យ​លោក Zinedine Zidane មាន​សុទិដ្ឋិនិយម​ចំពោះ​ការប្រកួត​ក្នុង​យប់​នេះ ដែល​លោក​ពណ៌នា​ថា "​សំខាន់បំផុត​"​។​

​    ​លោក​បាន​ប្រាប់​អ្នកកាសែត​ថា "​យើង​បាន​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​និង​កំពុងស្ថិត​ក្នុងពេល​ល្អ ហើយ​យើង​នឹង​ឃើញ BBC រះ​ក្នុងជំនួប​ជាមួយ Barcelona"​។​

​    ​ប៉ុន្តែ​នៅពេល​ត្រូវបាន​រំ​ឮ​ក​ពី​បរាជ័យ ៤-០ ក្រោម​ថ្វី​ជើង​ក្រុម​អ្នកមាន​បុណ្យ​កាលពីដើម​រដូវ​កាល​នេះ ដែល​នៅពេលនោះ​លោក Rafael Benitez នៅ​ជា​គ្រូបង្វឹក លោក Zidane បាន​និយាយថា "​បាទ​! ខ្ញុំ​បានឃើញ​ការប្រកួត​នោះ​ព្រោះ​ខ្ញុំ​វិភាគ​វា ប៉ុន្តែ​ខ្ញុំ​មិនបាន​និយាយ​អំពី​វា​ជាមួយ​កីឡាករ​ទេ​"​។​

​    ​បើទោះជា Real Madrid នឹងមាន​កាតព្វកិច្ច​ក្នុង​ក្របខ័ណ្ឌ Champions League ក្នុងជំនួប​ជាមួយ Wolfsburg នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ក៏​លោក Zidane នៅតែ​ដាក់​ជើង​កីឡាករ​ល្អៗ​សម្រាប់​ការប្រកួត​ថ្ងៃនេះ ហើយ​ការប្រកួត​ថ្ងៃ​ពុធ​លោក​នឹង​គិត​តាម​ក្រោយ​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់