អ្នកជំនាញសុខភាពសាធារណៈនិយាយថា ការស្វាគមន៍គ្នាដោយការចាប់ដៃ "ស្លាប់ជានិច្ចនិរន្ត" ហើយការឱនលំទោនរបស់ជប៉ុនអាចនឹងចូលមកជំនួស

ក្រុមអ្នកជំនាញសុខភាពសាធារណៈនិយាយថា ការចាប់ដៃស្វាគមន៍អាចនឹងក្លាយជារឿងពីអតីតកាល ដោយសារតែកូវីដ១៩។

យោងតាមអ្នកវិទ្យាសាស្ត្រអង់គ្លេសម្នាក់អះអាងថា ចក្រភពអង់គ្លេសត្រូវការវិធីសាស្រ្តបែបប្រពៃណីជប៉ុនបន្ថែមទៀត ដើម្បីជំនួសការស្វាគមន៍ជាប្រពៃណីដោយការឱនក្បាលគោរពគ្នា។

សាស្ដ្រាចារ្យ Dame Anne Johnson ជាអនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិយាយថា ការផ្លាស់ប្តូរវប្បធម៌គឺត្រូវការជាចាំបាច់ដើម្បីបញ្ឈប់រលកទីពីរនៃវីរុសកូរ៉ូណា ហើយអំពាវនាវឱ្យចាប់ដៃនិងថើបតិចជាងមុន។

សាស្ត្រាចារ្យ Peter Piot អ្នកជំនាញខាងមីក្រូជីវសាស្រ្តនៅសាលាជំនាញអនាម័យនិងវេជ្ជសាស្ត្រត្រូពិកនៃទីក្រុងឡុងដ៍បានបន្ថែមថា "ការចាប់ដៃគ្នាប្រហែលជាលែងមានជារៀងរហូត"៕ ប្រភព៖ Daily Mail 

adverise with khmeread