adverise with khmeread Potato peels 1024

កំពូល​ថ្នាំលាប​សក់ស្កូវ​ធម្មជាតិ លាប​ភ្លាម​ខ្មៅ​ភ្លែត​សឹង​មិន​គួរឱ្យ​ជឿ​! (​មាន​វីដេអូ​)

​     សក់ស្កូវ​គឺជា​បញ្ហា​សម្រស់​ទូទៅ​ដែល​ប៉ះពាល់​មនុស្ស​ប្រុស​ស្រី​សឹង​គ្រប់​វ័យ​។ សក់ស្កូវ​ថែមទាំង​ធ្វើឱ្យ​មនុស្ស​បាត់បង់​ទំនុកចិត្ត​ថែមទៀត​ផង​។ ឥឡូវ ស្រប​ពេលដែល​មនុស្ស​ភា​គ​ច្រើន​ជ្រើសរើស​ថ្នាំលាបសក់​ឱ្យ​ខ្មៅ  ថ្នាំ​ទាំងនោះ​ក៏​ផ្ទុក​ទៅដោយ​សារធាតុ​គីមី​គ្រោះថ្នាក់​ច្រើន​មិន​ស្ទើរ​នោះដែរ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។ យ៉ាងណាមិញ គេ​មាន​ដំណោះស្រាយ​ធម្មជាតិ​មួយ ដែល​អាចមាន​ប្រសិទ្ធភាព​បិទបាំង​សក់ស្កូវ​បាន​ដូច​ថ្នាំលាបសក់​យ៉ាង​ដូច្នោះ​ដែរ​។

​      ស្តាប់ទៅ​ហាក់ដូចជា​រឿង​សឹង​មិនគួរ​ឱ្យ​ជឿ​ទេ ប៉ុន្តែ​សំបក​ដំឡូងបារាំង​អាចជា​គន្លឹះ​ចំពោះ​បញ្ហា​មួយ​នេះ​។ ប្រសិនបើ​លោកអ្នក​បម្រុង​នឹង​ចំណាយលុយ​លើ​ថ្នាំលាបសក់ សូម​សាកល្បង​រូបមន្ត​ធម្មជាតិ​មួយ​នេះ​សិន​។ វា​ស្តាប់ទៅ​ចម្លែក ប៉ុន្តែ​សូម្បី​វេជ្ជបណ្ឌិត Anthony Una ក៏​ធានា​ជូន​ដែរ​ថា វិធី​នេះ​គឺមាន​ប្រសិទ្ធភាព ១០០ ភាគរយ​។​

​    ​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​ដាំ​សំបក​ដំឡូងបារាំង​រយៈពេល​ក​ន្លះ​ម៉ោង​។ បន្ទាប់មក​ស្រឹ​ត​យក​ទឹក ហើយ​លាប​វា​លើ​សក់​ជាការ​ស្រេច​។ លទ្ធផល​ចេញមក​នឹង​ធ្វើឱ្យ​លោកអ្នក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ មួយវិញទៀត វិធី​នេះ​មាន​សុវត្ថិភាព ១០០ ភាគរយ និង​មិន​ចំណាយ​អស់​លុយ​ច្រើន​នោះទេ គ្រាន់តែ​ចំណាយពេល​ចិត​សំបក​ដំឡូង​ចុក​ដៃ​បន្តិច​។

​    ​សូម​ទស្សនា​វីដេអូ​អំពី​ការសាកល្បង​វិធីសាស្ត្រ​នេះ​ដោយផ្ទាល់​!

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់