adverise with khmeread Disgusting eating this common food can give you brain worms

គួរឱ្យ​ញញើត​! ពិសា​អាហារ​ទូទៅ​ប្រចាំ​ថ្ងៃមួយ​នេះ​អាចធ្វើឱ្យ​ខួរក្បាល​កើត​តេន​ញ៉ា​

    ​វេ​ប​សាយ CNN ថ្មីៗ​នេះ​ទើបតែ​បានចេញ​ផ្សាយ​សាច់រឿង​មួយ​អំពី​បុរស​ម្នាក់ ដែលមាន​តេន​ញ៉ា​ក្នុង​ខួរក្បាល​។ គាត់​បាន​ឆ្លង​តេន​ញ៉ា​នៅពេល​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​!

​    ​តេន​ញ៉ា​ទាំងនេះ​ត្រូវបាន​គេ​ស្គាល់​ថា Spirometra Erinaceieuropae និង​អាច​រកឃើញ​ភាគច្រើន​នៅ​ប្រទេស​អាស៊ី​។ យោងតាម​វេជ្ជបណ្ឌិត Effrosyni Gkrania-Klotsas ប៉ារ៉ាស៊ីត​មាន​លក្ខណៈពិសេស​ជាងគេ ត្រង់​ថា​វា​អាច​ផ្លាស់​ទី​ដោយ​សេរី​ចូលទៅ​ខួរក្បាល​!

​    ​តេន​ញ៉ា​ប្រភេទ​នេះ​បង្ក​ឱ្យ​កើត​ជំងឺ​មួយ​ហៅថា Sparagnosis ដែល​រកឃើញ​ទូទៅ​នៅក្នុង​សាច់​ឆ្កែ និង​ឆ្មា​។ រឿង​គួរឱ្យ​ព្រឺ​បះសក់​គឺថា តេន​ញ៉ា​ប្រភេទ Spirometra Erinaceieuropae អាច​លូតលាស់​បាន​រហូតដល់​ទៅ ១,៥ ម៉ែត្រ​ឯណោះ​។

​    ​តេន​ញ៉ា​ភាគច្រើន​រកឃើញ​ក្នុង​សាច់ជ្រូក ហើយ​តេន​ញ៉ា​បី​ប្រភេទ​ក្នុង​សាច់ជ្រូក​អាច​ជ្រាបចូល​ខួរក្បាល​របស់​មនុស្ស បន្ទាប់ពី​វា​ឈ្មុល​ចូល​ប្រព័ន្ធ​ប្រសាទ​។ តេន​ញ៉ា​ទូទៅ​ក្នុង​សាច់ជ្រូក​មានឈ្មោះ​ថា Taenia Solium​។ លោក​វេជ្ជបណ្ឌិត  Theodore Nash បាន​និយាយថា មនុស្ស​ជិត ៥ លាន​នាក់​បាន​កំពុង​កើត​តេន​ញ៉ា​បំផ្លាញ​ខួរក្បាល​នេះ​!

​    ​ប៉ុន្តែ អ្វី​ទៅ​ដែល​បណ្តាលឱ្យ​សាច់ជ្រូក​សម្បូរ​តេ​ញ៉ា​បែបនេះ​? យោងតាម​អ្នកជំនាញ តេន​ញ៉ា​ទាំងនេះ​កើតឡើង​ក្នុង​ខ្លួន​ជ្រូក​គឺ​ដោយសារតែ​របៀប​កាប់យ​កសាច់​ជ្រូក​គ្មាន​ស្តង់ដារ​និង​គ្មាន​អនាម័យ​ស្មោកគ្រោក​។ សូម​មើល​វីដេអូ​ខាងក្រោម​៖

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់